CamNews

ទូរស័ព្ទ 

ព្រឹត្តិការណ៍ Nokia Symbian Belle នៅហុងកុង

កាលពីយប់ថ្ងៃទី២៤ខែសីហាឆ្នាំ២០១១ ព្រឹត្តិការណ៍ Nokia Symbian Belle ត្រូវបានប្រារព្ធ
ឡើងនៅហុងកុង។ នេះជាព្រឹត្តិការណ៍ពិសេសរបស់Nokia ដែលត្រូវបានNokia រៀបចំយ៉ាង
អ៊ឹកធឹក ដើម្បីបង្ហាញបច្ចេកវិទ្យា និងផលិតផលថ្មី។ នោះគឺប្រព័ន្ធដំណើការថ្មី Symbian
Belle, បច្ចេកវិទ្យា NFC និង ទូរស័ព្ទ smartphone Nokia 600, Nokia 700 និង Nokia 701។

Nokia 701 គឺជាម៉ូដែលទំនើបជាគេក្នុងចំណោមម៉ូដែលត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍នេះ
មានទំងន់ 131ក្រាម។ អេក្រង់3.5 អ៊ីង LCD ClearBlack ផ្តល់ Resolution 640x360pixels
កាមេរ៉ា 8megapixel មាន Dual LED Flash។ ជាពិសេសគឺអង្គគណនា 1GHZ។ អង្គចងចាំ
ភ្ជាប់មកស្រាប់ 8 GB (អាចបន្ថែមរហូតដល់ 40GB)។


Nokia 700 មានអេក្រង់3.2អ៊ីង AMOLED ClearBlack, ទំហំ110 x 50.7 x 9.7ម.ម និងទំងន់
96ក្រាម, ទូរស័ព្ទនេះក៏បានបំពាក់អង្គគណនា1GHZ និងកាមេរ៉ា 5មេហ្គាពិកសែលមានLED
Flash។ ប៉ុន្តែ មេម៉ូរីភ្ជាប់មកស្រាប់គឺ២ GB។


Nokia 600 មានអេក្រង់3.2 អ៊ីង, ទំងន់ 100ក្រាម និងមានទំហំ111 x 53 x 13 ម.ម,កាមេរ៉ា5
megapixel ជាមួយនឹង LED flash និងថតវីឌីអូ HD។ ជាពិសេស អ្នកអាចស្តាប់វិទ្យុ FM ដោយ
ពុំចាំបាច់ដោតកាសត្រចៀក។ ហើយក្រៅពីនោះNokia 600 មានឧបករណ៍បំពងសំលេងខ្លាំង។


Symbian Belle គឺជាប្រព័ន្ធប្រតិបតិ្តការកែច្នៃបន្ថែម ដែលដើមកំនើតពីប្រព័ន្ធប្រតិបត្តិការ
Symbian។ ជាមួយ Symbian Bell ទូរស័ព្ទរបស់Nokia និងបង្កភាពងាយស្រួលសំរាប់អ្នក
ប្រើប្រាស់ ដោយមាន User Interface សក្តិសម។


ជាពិសេសគឺ បចេ្ចកវិទ្យា NFC។ នោះគឺ បច្ចេកវិទ្យាថ្មី ត្រូវបានបង្ហាញលើដំបូងក្នុងទូរស័ព្ទ
Nexus S របស់ Google និង BlackBerry 9900 និង Nokia N9។ ប៉ុន្តែ Nokia បានបំពាក់ NFC
ឲ្យទូរស័ព្ទរបស់គេពីយូរហើយ សូម្បីតែទូរស័ព្ទធម្មតាដូច C7ក៏ត្រូវបានបំពាក់ NFC ដែរ។
បចេ្ចកវិទ្យាNFC គឺជាបចេ្ចកវិទ្យាមួយដែល គ្រាន់តែ​យក​ទូរស័ព្ទ​មក​ប៉ះ​គ្នា​តែ​ម្តង វា​នឹង
ស្គាល់គ្នា ហើយ​អាចបញ្ជូន រូបភាព ​វីដេអូ ឬ​លេខ​ទំនាក់ទំនង​ទៅវិញទៅមក​ភ្លាមៗយ៉ាង
ឆាប់​រហ័ស។


រូបភាពមួយចំនួនក្នុងព្រឹត្តិការណ៍ Nokia Hong Kong


ប្រភព៖ tinhte.vn
ដោយ៖ មិនា

Tags: