CamNews

យល់ដឹង 

NASA កំពុង សិក្សាបង្កើត កាំភ្លើងយន្តអវកាស ដើម្បីបំបែក អាចម៍ផ្កាយ

អវកាស ៖  អាចម៍  ផ្កាយ​ ជា ប្រធានបទចម្បង ដែលតែងតែគម្រាមដល់ផែនដី ជារៀងរាល់ឆ្នាំ ជា​ពិសេស​នៅ ប្រទេស រុស្ស៊ី កាលពីឆ្នាំ ២០១៣។ កន្លងមក យានអវកាស និង ផ្កាយរណប របស់អង្គ ការ ណាសា និង អង្គការអវកាសនានា នៅលើពិភពលោក បាន   ព្យាយាមយ៉ាងខ្លាំង ក្នុងការតាម ដាន ចលនា អាចម៍ផ្កាយរាប់លាន ទាំងតូច ទាំងធំនៅក្នុង ប្រព័ន្ធ ព្រះអាទិត្យ យើង នេះ ដើម្បីការ ពារ កុំឲ្យពួកវាទាំងនោះ ហោះមក បុកហ្នឹងផែនដីនាថ្ងៃណាមួយបាន។

សម្រាប់ខែកញ្ញា ឆ្នាំ ២០១៥ នេះដែរ ក្រុមហ៊ុនមួយ ដែលមាន  មូលដ្ឋាននៅ ប្រ៊ូកឃ្លីន កំពុងតែ ធ្វើ ការសិក្សាយ៉ាង សកម្មជាមួយនឹងទីភ្នាក់ងារអវកាសអាមេរិក ណាសា ដើម្បីបង្កើតឡើងនូវ កាំភ្លើង យន្តអវកាសមួយ ដែលមិនធ្លាប់ មាន ដើម្បីបាញ់បំបែកអាចម៍ ធំៗ ដែលវាគ្រោងនឹង ធ្លាក់មក លើ ផែនដី ហើយអាចបង្កជាភ័យន្តរាយ ដល់មនុស្ស លោកនោះ។

កាំភ្លើងយន្តដែលបង្កើតឡើងដោយ  ក្រុមហ៊ុន  Honeybee Robotics សហការជាមួយនឹង ណាសា នេះនឹងត្រូវ ប្រើប្រាស់ ដើម្បីបំបែកអាចម៍ផ្កាយ និង ដុំថ្មអវកាស ហើយវាក៏ស្ថិតនៅក្នុង ន័យសិក្សា ពី វត្ថុធាតុ ដែល    មាននៅក្នុង ដុំអាចម៍ផ្កាយ  នោះ  ផងដែរ។ វាជាគន្លឹះដ៏ល្អមួយផងដែរ សម្រាប់ បេសកម្ម ទៅកាន់ភពអង្គារទៅថ្ងៃអនាគតដែលមនុស្សនឹងអាចប្រើប្រាស់កាំភ្លើងដើម្បីបាញ់បំបែក ថ្ម ណាមួយ នៅលើភពក្រហមនោះ ដើម្បីយកមក ពិសោធន៍បាន។

កាំភ្លើងយន្តខាងលើ នេះ ក៏នឹង  អាចជួយរុញច្រានអាចម៍ផ្កាយ ដែលដើរខុសគន្លងមួយចំនួន ផង ដែរ ដើម្បីដឹកនាំ ពួកវាទាំងនោះ ឲ្យទៅចូល  នឹងគន្លងព្រះច័ន្ទ ដោយហេតុនេះ ទើបធ្វើឲ្យ អ្នកវិទ្យា សាស្ត្រអាចសិក្សា កាន់តែច្បាស់ ពីប្រភពនៃពួកវាបាន៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល



Tags: Int news Breaking news World news Unt news Hot news USA United States Nasa Blue moon