ក្រលៀនគឺជាផ្នែកដ៏សំខាន់មួយនៃរាងកាយ ដែលវាមានតួនាទីច្រោះឈាម ផលិតអ័រម៉ូន ស្រូបយកជាតិរ៉ែ ផលិតទឹក នោម បញ្ចេញជាតិពុល និងបញ្ចេញអាស៊ីត។ ហេតុដូច្នេះហើយ យើងគួរតែថែរក្សាវាឲ្យបានល្អ។
ជាក់ស្តែងមានទំលាប់៣ យ៉ាងដែលអាចផ្តល់គ្រោះថ្នាក់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ក្រលៀនរបស់អ្នកដោយ អ្នកនឹកស្មានមិនដល់។
១. មិនបានទទួលទានទឹកឲ្យបានគ្រប់គ្រាន់
ក្រលៀនរបស់អ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការច្រោះឈាម និងបច្ចេញជាតិពុល ព្រមទាំងបញ្ចេញកាកសំណល់នៅ ក្នុងខ្លួនផ្សេងៗ។ នៅពេលដែលអ្នកមិនបានទទួលទាន ឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ ជាតិពុលនៅក្នុងរាងកាយរបស់ អ្នកនឹងកើនឡើង ដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រលៀន។
២. ទទួលទានប្រៃខ្លាំងពេក
រាងកាយរបស់អ្នកត្រូវការសូដ្យូម ឬ អំបិលដើម្បីឲ្យមានដំណើរការបានល្អ។ ជាមួយគ្នានេះដែរការទទួលទានប្រៃពេក អាចនាំឲ្យមានជំងឺលើសឈាម និងធ្វើឲ្យក្រលៀនរងសម្ពាធយ៉ាងធ្ងន់ធ្ងរ។ ហេតុដូច្នេះហើយអ្នកមិនត្រូវទទួលទាន ជាតិប្រៃឲ្យលើសពី៥ក្រាម ក្នុងមួយថ្ងៃនោះឡើយ។
៣. មិនត្រូវទទួលទានជាតិស្ករច្រើន
ការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញថា អ្នកទទួលទានជាតិស្ករច្រើន អាចបង្កើតឲ្យមានជាតិប្រូតេអីុននៅ ក្នុងទឹកនោម។ ការមានជាតិប្រូតេអ៊ីននៅក្នុងទឹកនោមជាសញ្ញា ដែលធ្វើឲ្យយើងដឹងថាក្រលៀនធ្វើការមិនប្រក្រតី ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល