ព័ត៌មានអន្តរជាតិ ៖ សកម្មជននិស្សិត មកពីសហគមន៍មួយកន្លែង ក្នុងប្រទេស ម៉ិចសិកដែលធ្លាប់ តែជួយទំនប់និងបម្រុងដល់ក្រុមនិស្សិត និងប្រជាពលរដ្ឋក្នុងតំបន់ក្នុងការតាមស្វែងរក សាច់ញ្ញាត្តិ ដែលបានបាត់ខ្លួនទៅនោះ លោកត្រូវបានគេសម្លាប់បាត់ទៅហើយ ។
ប្រភពបញ្ជាក់អោយដឹងថា សពលោក Miguel Angel Jimenez Blanco ត្រូវ បានប្រទះឃើញ នៅ ជិតផ្ទះរបស់លោក ដែលមានទីតាំងនៅភាគខាងលិច រដ្ឋ Guerrero ប្រទេស ម៉ិចសិក។ គួរបញ្ជាក់ ថាលោកបានដឹកនាំក្រុមស្វែងរក និស្សិត បាត់ខ្លួន ទាំង ៤៣ នាក់ នៅក្នុងទីក្រុង ក្បែរនោះ ក្រុង Iguala បាត់ខ្លួនកាលពីឆ្នាំទៅ ។ គួររំឮកថា រដ្ឋ Guerrero គឺជាបញ្ហាប្រឈមខ្លាំងដែលតែងតែមាន ជម្លោះគ្រឿងញៀន ពីសំណាក់បងធំ រត់ពន្ធគ្រឿងញៀន ខុសច្បាប់ ។ ហោចណាស់ មនុស្ស ១៥ នាក់ ត្រូវបានសម្លាប់ រយៈពេល ១ សប្តាហ៍ចុងក្រោយនេះ ។
របាយការណ៍ដដែលបន្តអោយដឹងថា សព លោក Jimenez Blanco ត្រូវ បានប្រទះឃើញនៅក្នុង រថយន្តតាក់ស៊ី របស់លោក នៅក្នុងទីក្រុង Xaltianguis ។ បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថា លោកគឺជាសមាជិកនៃអង្គការ ដែលគាំទ្រ ទៅលើការស្រាវជ្រាវ ស្វែងរក ក្រុម មនុស្សបាត់ខ្លួន នៅ ក្នុងទីក្រុង Iguala ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ធ្លាប់បានដើរតួ ជា ក្រុមការងារដ៏សំខាន់ ក្នុងការ គាស់កកាយជីកយកត្រលប់មកវិញ សាកសព ខ្មោចជាច្រើន ដែលត្រូវ បានប្រទះឃើញ អំឡុងប្រ តិបត្តិការតាមស្វែងរក និស្សិតបាត់ខ្លួន ។ អង្គការ ដែលលោកតែង តែ ជួយជ្រុមជ្រែងនោះ មាន ឈ្មោះថា The Other Disappeared ភាគ ច្រើន គឺជាស្រ្តីភេទ ដែលតែងតែជួបប្រជុំគ្នា រៀងរាល់ថ្ងៃ អាទិត្យ ក្នុងបេសកម្ម តាមស្វែងរកក្រុមនិស្សិត ដែលបន្តបាត់ខ្លួននៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី