CamNews

ទូរស័ព្ទ 

Tim Cook នាយកប្រតិបត្តិថ្មី ក្រុមហ៊ុន Apple អះអាងថា មិនមានការផ្លាស់ប្ដូរ


កាលពីថ្ងៃព្រហស្បហ៍នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Apple ឈ្មោះ Tim Cook បានចេញសារអេឡិចត្រូនិចមួយទៅកាន់បុគ្គលិក ធ្វើការឲ្យ ក្រុមហ៊ុន Appleទាំងអស់
ដោយអះអាងថា ក្រោមការគ្រប់គ្រងលោក នឹងមិនមានអ្វីផ្លាស់ប្ដូរឡើយ។ ការលា
លែងការងារ របស់លោក Steve Jobs បានធ្វើឲ្យសារធារណៈជន ចាប់អារម្មណ៍យ៉ាង
ខ្លាំង។

លោក Tim Cook មានអាយុ ៥០ ឆ្នាំ បានចូលបំរើការងារ នៅក្រុមហ៊ុននេះ ទាំងពីឆ្នាំ ១៩៩៨ ហើយលោកក៍ ធ្លាប់បាន ធ្វើការឲ្យក្រុមហ៊ុនIBM ដែលជាក្រុមហ៊ុន ផលិតកុំព្យួទ័រដ៍ល្បីល្បាញ
មួយ។ លក្ខណៈម៉្យាង ខុសគ្នារវាងលោក Steve Jobs និង Tim Cookនោះ គឺ លោក
Steve Jobs ចូលចិត្តបង្ហាញជាសារធារណៈ រីឯលោក Tim Cook កម្រនឹងបង្ហាញមុខ
ជាសាធារណៈ។

អ្នកវិភាគនានាបាន និយាយថា ការផ្លាស់ប្ដូរតំណែង នាយកប្រតិបត្ត ពីលោក Steve Jobs
ទៅឲ្យលោក Tim Cook នឹងមិនមាន ការប៉ះពាល់អ្វីឡើយចំពោះក្រុមហ៊ុន៕(xinhua)

ដោយៈសំអាត

ស្វែងរក ទូរស័ទ្ទ ក្នុងតំលៃថោក ៗ នៅ KBAY

Tags: