ព័ត៌មានអន្តរជាតិ ៖ បើតាមទិន្នន័យដំបូង បានគូសបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់
មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈច្រើននាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ និងស្រាល
ក៏ដូចជារាប់សិបនាក់ផ្សេងទៀត បានបាត់ខ្លួន អំឡុងពេលនៃការកើតមានឡើងនូវសោកនាដ
កម្មផ្ទុះឆេះមន្ទីរពេទ្យរោគចិត្តមួយកន្លែង នៅក្នុងប្រទេសរ៉ុស្ស៊ី នេះបើយោងតាមការអោយដឹង
ពីទីភ្នាក់ងារសារព័ត៌មាន ស្កាយ ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីផ្ទុះឆេះ មន្ទីរពេទ្យរោគចិត្ត Luka ខាង
លើនេះ បានកើតឡើងកាលពីវេលាព្រឹមព្រលឹម ថ្ងៃសុក្រ ព្រឹកមិញនេះ ។ យ៉ាងណាមិញបើ
តាមការអោយដឹងពីលោក Oleg Voronov ជាមន្រ្តីផ្លូវការបានអះអាងអោយដឹងថា អំឡុង
ពេលនៃការកើតមានឡើងនូវសោកនាដកម្មមួយនេះ មានមនុស្សដល់ទៅ ៦០ នាក់នៅក្នុង
មន្ទីរពេទ្យមួយនេះ ដែលនៅក្នុងនោះភាគច្រើនគឺជាអ្នកជម្ងឺ។
គាត់បានគូសបញ្ជាក់អោយដឹងថា មូលហេតុដែលនាំអោយមានការបាត់ខ្លួននេះ ក៏ព្រោះតែ
ក្រុមមនុស្សដែលជាអ្នកជម្ងឺរោគចិត្តទាំងនោះ បាននាំគ្នារត់ចេញ ក៏ដូចជាធ្វើការភៀសខ្លួន
ចេញពីមន្ទីរពេទ្យមួយនេះ ដែលមានទីតាំងនៅក្នុងភូមិ Luka តំបន់ Novgorod ប្រទេសរ៉ុស្ស៊ី
អ្នកតាមដានស៊ើបអង្កេតរាយការណ៍អោយដឹងថា ករណីផ្ទុះឆេះមន្ទីរពេទ្យមួយនេះ ទំនង
មកពីការលេងភ្លើង នៅលើគ្រែរបស់អ្នកជម្ងឺទាំងនោះ តែទោះជាយ៉ាងណា ការតាមដាន
ស៊ើបអង្កេតនៅតែបន្តមាននៅឡើយ។
គួររំឭកផងដែរ ករណីផ្ទុះឆេះមន្ទីរពេទ្យរោគចិត្តខាងលើនេះ គឺជាករណីទី២ ហើយ បន្ទាប់ពី
ករណីទី ១ បានផ្ទុះឆេះមន្ទីរពេទ្យមួយកន្លែង នៅឯក្រៅក្រុង Moscow ដោយនៅក្នុងនោះ
បានឆក់យកជីវិតមនុស្សដល់ទៅ ៣៨ នាក់៕
* ព័ត៌អន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ខណៈនេះ កំពុងផ្ទុះអាវុធ នៅឯស្ថានកុងស៊ុល សហរដ្ឋអាមេរិក ប្រចាំប្រទេស អាហ្វហ្គានី
ស្ថាន
- ដេកគុក មួយជីវិត ខណៈបាញ់សម្លាប់ក្មេងតូច ព្រោះប្លន់លុយ មិនបានសម្រេច
- បន្លំធ្វើជាមានផ្ទៃពោះក្លែងក្លាយ ដោយលាក់ កូកាអ៊ិន ដល់ទៅ ២ គ.ក ចុងក្រោយ ដេកគុក
បានសម្រេច
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ