ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាមបះបោរ ក៏ដូចជារថយន្តបំផ្ទុះគ្រាប់បែក បានបើកការវាយប្រ
ហាររបស់ខ្លួនមកលើស្ថានកុងស៊ុល សហរដ្ឋអាមេរិកមួយកន្លែង នៅឯភាគខាងលិចប្រទេស
អាហ្វហ្គានីស្ថាន ខណៈមកទល់នឹងវេលានេះ ក៏កំពុងតែមានការផ្ទុះអាវុធនៅឡើយ នេះបើ
យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែ
បានចេញផ្សាយ កាលពីប៉ុន្មាននាទីមុននេះ។
មិនទាន់ច្បាស់នៅឡើយទេ ថាតើ ក្រុមឧទ្ទាមបះបោរទាំងនេះ បានធ្វើការវាយប្រហារចូល
ទៅក្នុងសំណង់អាគារស្ថានកុងស៊ុលមួយនេះ ឬក៏យ៉ាងណានោះទេ ខណៈស្ថានកុងស៊ុល
មួយនេះ មានមូលដ្ឋាននៅក្នុងក្រុង Herat ជិតទៅនឹងព្រំប្រទល់ដែលប្រទេសអ៊ីរ៉ង់។
ដោយឡែក បើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានមួយចំនួនបានចេញផ្សាយ
អោយដឹងថា នៅក្នុងការប៉ះទង្គិចលើកនេះ មានមនុស្សស្លាប់ ១ នាក់ហើយ ស្របពេល
ដែល ៧ នាក់ផ្សេងទៀតបានទទួលរងរបួសធ្ងន់ និងស្រាល មកទល់នឹងខណៈនេះ។
ផ្ទុយទៅវិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការ ប្រចាំក្រុង Hera t បានបា្រប់ដល់សារព័ត៌
មាន Reuters អោយដឹងថា ករណីវាយប្រហារលើកនេះ បានផ្តើមចេញពីការបំផ្ទុះគ្រាប់
បែក នៅលើរថយន្ត មុនពេលមានការផ្ទុះអាវុធជាបន្តបន្ទាប់ ។ ទន្ទឹមនឹងនេះ អង្គការ ណា
តូ បានបញ្ជាក់ថា ករណីវាយប្រហារលើកនេះ ក៏កំពុងតៃស្ថិតក្រោមការបង្ក្រាបនៅឡើយ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ដេកគុក មួយជីវិត ខណៈបាញ់សម្លាប់ក្មេងតូច ព្រោះប្លន់លុយ មិនបានសម្រេច
- បន្លំធ្វើជាមានផ្ទៃពោះក្លែងក្លាយ ដោយលាក់ កូកាអ៊ិន ដល់ទៅ ២ គ.ក ចុងក្រោយ ដេក
គុកបានសម្រេច
- ៩/១១ អាមេរិក រំលឹកខួប ១២ ឆ្នាំ នៃការសោកនាដកម្មថ្ងៃ ១១ កញ្ញា
- ប្រទេសមហាអំណាច លើលោកពីរ ធ្វើសមយុទ្ធយោធា រួមគ្នា កក្រើកពេញផ្ទៃទឹក
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ