CamNews

យល់ដឹង 

ផ្លែប៉េងប៉ោះ អាចការពារជំងឺស្ទះសរសៃឈាម និង ជួយឱ្យស្បែកនៅក្មេងជាងវ័យ

ផ្លែប៉េងប៉ោះ គឺជារុក្ខជាតិហូមផ្លែម្យ៉ាង ដ៏មានឱជារសឆ្ងាញ់ពិសាដែលគេនិយមយកមកប្រើ
ប្រាស់ធ្វើបន្លែ ឬ គ្រឿងផ្សំមុខម្ហូបផ្សេងៗ។ មិនតែប៉ុណ្ណោះ ផ្លែប៉េងប៉ោះ  ត្រូវបានគេស្គាស់
ថាជាប្រភេទរុក្ខជាតិ ដ៏មានប្រសិទ្ធិបំផុតសំរាប់ ថែទាំ និង ការពារ សុខភាពរាងកាយពីជំងឺ
ផ្សេងៗ បាន។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សុខភាពយ៉ាងសំខាន់នៃការទទួលទានផ្លែប៉េងប៉ោះ៖

ការពារជំងឺមហារីក៖ យោងតាមការសិក្សា ជាច្រើនបានសន្និដ្ឋានថា  ផ្លែប៉េងប៉ោះដែល
មនុស្សទទួលទាន និង ជួយកាត់បន្ថយគ្រោះថ្នាក់  នៃជំងឺមហារីក ជាពិសេស សួត ក្រពះ
និង មហារីកក្រពេញឈ្មោល។

ការពារការខូចប្រព័ន្ធ DNA៖ ផ្លែប៉េងប៉ោះ មានផ្ទុកនូវសារធាតុការពារប្រតិកម្មអ៊ុកស៊ីត
ខ្ពស់់ ដូចជា៖ វីតាមីន C និង វីតាមីន A។ វីតាមីនទំាងនេះ  ធ្វើការការពារប្រព័ន្ធ DNA​  មិន
ខូច និង អាចការពារពីជំងឺចាស់ជាងវ័យ។

កាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង៖ ផ្លែប៉េងប៉ោះ  សម្បូរទៅដោយ  សារធាតុចិញ្ចឹម
ជាច្រើន ដូចជា៖ សារធាតុ niacin    សារធាតុ​ folate និង វីតាមីន B6  ដែលអាចជួយកាត់
បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង។

យោងតាមការសិក្សាមួយទៀត បានបង្ហាញថា  ស្រ្តីដែលទទួលទានផ្លែប៉េងប៉ោះ  ៧ទៅ
១០ផ្លែ ក្នុងមួយសប្តាហ៍ អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកបាន ២៩ភាគរយ។

ការពារប្រឆំាងនៃការកក់ឈាមក្នុងសរសៃឈាម៖ ការសិក្សាផ្សេង  មួយទៀត បាន
ឱ្យដឹងថា ការទទួលទាន ទឹកប៉េងប៉ោះ ០,២៣លីត្រ ជារៀងរាល់ថ្ងៃ  អាចកាត់បន្ថយការ
ប្រមូលផ្តុំនៃកោសិកាឈាម ដែលធ្វើឱ្យសរសៃឈាមរបស់អ្នកដើរបានស្រួលធម្មតា៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ fitday


Tags: Health Health Benefits of Tomatoes