CamNews

រថយន្ត 

រថយន្ដតូច អាចបង្រួមខ្លួន ពេលចាំបាច់ នឹងបង្ហាញខ្លួននៅឆ្នាំក្រោយ

 
អឺរ៉ុប៖ តាមការអោយដឹង ពីទស្សនាវដ្ដីរថយន្ដក្នុងប្រទេស អឺរ៉ុប ពេលថ្មីៗនេះ បានអោយដឹង
ថា តំបន់អឺរ៉ុប​ ជាពិសេសចក្រភពអង់គ្លេស បានចាប់ផ្ដើមកែច្នៃ និងផលិតរថយន្ដតូចៗ ដែល
ផ្ដល់ភាពងាយស្រួល ដល់មនុស្ស នាពេលបច្ចុប្បន្ននេះ។



រថយន្ដ Hiriko Fold ជាប្រភេទរថយន្ដដែលមានខ្លួនតូច ហើយត្រូវបានគេផលិតរាប់ពាន់
គ្រឿង​ ក្នុងតំបន់អឺរ៉ុបនាពេលថ្មីៗនេះ។ បើតាមការអោយដឹង ពីលោក Jose Manuel Brroso
ប្រធានប្រតិ្ដការទីផ្សារ រថយន្ដតំបន់អឺរ៉ុប បាននិយាយថា ដោយសារពេលបច្ចុប្បន្ននេះ មាន
ការកកស្ទះចរាចរណ៍ពេក ទើបលោកតំរូវអោយមានការ ផលិតរថយន្ដនេះឡើង។



គួរបញ្ចាក់ផងដែរថា រថយន្ដដ៏តូចនេះ​ អាចបត់បែនបាន ក្នុងករណីដែលកន្លែងចតរថយន្ដ
មានការកកស្ទះ។ រថយន្ដនេះ អាចរត់ក្នុងចំងាយផ្លូវ ៧៥ miles ហើយនឹងគ្រោងដាក់លក់
ក្នុងទីផ្សារក្នុងតម្លៃ ១០,០០០ អឺរូ​នាឆ្នាំ ២០១៣ ខាងមុខនេះ។ នេះជាវីដេអូក្លីប បង្ហាញពី
ការបើកបរ របស់រថយន្ដនេះ សូមចុចដើម្បីមើល៕

 

ដោយ៖ សីហា
ប្រភព៖ dailymail


Tags: vehicle small cars Europe​​ car