CamNews

កីឡា 

ប៉ាក់គីអៅ អះអាងថានឹង បំបែកកំណត់ត្រា ៤៧ ប្រកួតមិនដែលចាញ់ របស់ Floyd ឲ្យរាប នៅលើសង្វៀន MGM Grand

ព័ត៌មានកីឡា៖​ សន្និសិតការសែតមួយ ដែលពោពេញទៅដោយអ្នកគាំទ្រមិនតិចជាង ១០០០ នាក់ចូល​រួម បានត្រូវស្ដែងឡើងក្រោមវត្ដមានកីឡាករប្រដាល់ជើងខ្លាំង ល្បីលើពិភពលោកទាំងពីររូប ដោយ​បាន​បង្ហាញពីមហិច្ឆិតាររៀងៗខ្លួន មុនថ្ងៃនៃការប្រកួតមកដល់។ 

ស្ថិតក្នុងឱកាសដ៏អូអរពោពេញទៅដោយកម្លាំងទឹកចិត្ដគាំទ្រ លោក ប៉ាក់គីអៅ បានមានប្រសាសខ្លាំងប្រាប់ទៅអ្នកការសែត ដោយគំរាម Floyd ថា​រូបគាត់នឹងក្លាយជាជនទី ១ ហើយដែលបំបែកកំណត់​ត្រា​មិនដែលចាញ់របស់ Floyd លើសង្វៀនប្រកួត​ក្នុង សណ្ឋាគា MGM Grand ថ្ងៃទី ២ ខែក្រោយនេះ ។ 

Floyd Mayweather ជាកីឡាករដែលមិនធ្លាប់ស្គាល់ពីពាក្យថាចាញ់ម្ដងទាល់តែសោះ អស់រយៈពេល​ប្រកួត ៤៧ លើកកន្លងមកហើយ ។ ប៉ុន្ដែបើទោះជាយ៉ាងណាក៏ដោយ ប៉ាក់គីអៅ បានទទួចថា គាត់និងផ្ដល់ឲ្យនូវភាពបរាជ័យទៅដល់ Floyd ដោយនឹងប្រើក្បាច់ប្រយុទ្ធ យ៉ាងរហ័សបំផុត ដែលគេមិនធ្លាប់​ជួប​ប្រទះនោះទេ កាលពីប្រកួតទាំង ៤៧​ ដងកន្លងមក ។ 

ទន្ទឹមនឹងការអះអាងនេះផងដែរ ប៉ាក់គីអៅ ក៏មានការលាន់មាត់​ថា​ Floyd Mayweather គឺជាដៃគូរប្រកួត​ ដ៏លំបាក និង សំខាន់បំផុតសម្រាប់គាត់​ ប៉ុន្ដែគាត់មិនជឿថា Floyd Mayweather គឺជាមនុស្សដែលគ្រោះ​ថ្នាក់សម្រាប់គាត់ដែរ។ តែទោះជាយ៉ាងណា គាត់នៅតែមានទំនុកចិត្ដ ១០០ % នឹងផ្ដួល​ ខ្លាចាស់មួយនេះ។ 

ប៉ាក់គីអៅបានបន្ដទៀតថា គាត់តែងតែព្យាយាមសិក្សាពីក្បាច់ដែល Floyd ប្រើរាល់ការប្រកួតរបស់គេ ប៉ុន្ដែពួកយើង​មិនដែលបានជួបគ្នានោះទេ ។ ពួកយើងមានឱកាសជួបមុខគ្នាច្រើនដងណាស់ដែរ តែមិនអាចកើតឡើង រហូតមកទល់ពេលនេះ គឺជាឱកាសល្អបំផុត ប្រសិនបើគាត់ពិតជា ចង់ប្រកួតមែន​នោះ ។ តែប្រសិនបើគាត់មិនចង់ប្រកួត​ហើយ គេចវេសរត់ពេញសង្វៀន គឺជារឿងមួយផ្សេងទៀត​។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖​ itv


Tags: boxing news Manny Pacquiao Floyd