CamNews

ទូរស័ព្ទ 

ប្រវតិ្តសំលេងភ្លេងរោទ៏និមិត្តសញ្ញា របស់ទូរស័ព្ទNokia


សំលេងភ្លេងរោទ៏និមិត្តសញ្ញារបស់ទូរស័ព្ទNokia មានឈ្មោះថា Nokia tune នេះត្រូវបានបង្កើតឡើងនិងមានប្រភពដើមពីសំលេងភ្លេងរោទ៏ម្យ៉ាងដែល
មានឈ្មោះថាGrande Valse។សំលេងភ្លេងរោទ៏Grande Valse គេសង្កេត
ឃើញថាមាននៅលើទូរស័ព្ទដៃNokia ចាស់ៗ ហើយសំលេងភ្លេងនេះត្រូវបាន
ប្រគំដោយហ្គីតានិងនិពន្ធទំនុកភ្លេងដោយលោក Francisco T�rrega នៅ
ឆ្នំា១៩០២។

នៅឆ្នំា១៩៩៣ សំលេងភ្លេងរោទ៏Grande Valseនេះត្រូវបានលោកនាយករងប្រតិបត្តិ
ក្រុមហ៊ុនNokia លោក Anssi Vanjoki និងលោក Lauri Kivinenដែលបច្ចុប្បន្ននេះជា
ប្រធានផ្នែកប្រតិបត្តិការណ៏ យកមកពិនិត្យនិងកាត់យកផ្នែកដែលស្តាប់ទៅ
ពិរោះនិងគួរអោយចាប់អារម្មណ៏ ដើម្បីបង្កើតធើ្វជាបទភ្លេងនិមិត្តសញ្ញារបស់
ទូរស័ព្ទដៃNokia តែម្តង ដោយអោយឈ្នោះថាNokia tune។


សំលេងភ្លេងរោទ៏Nokia tuneនេះត្រូវបានដាក់អោយប្រើប្រាស់ជាលើកដំបូងនៅ
ឆ្នំា១៩៩៤ នៅលើទូរស័ព្ទNokia ម៉ាក 2110។


គួសបញ្ជាក់ផងដែរថា សព្វថៃ្ងនេះសំលេងភ្លេងរោទ៏Nokia tune ត្រូវបានគេលឺសូរ
សំលេងនេះរោទ៏ចំនួន ១.៨ពាន់លានដងក្នុងមួយថៃ្ង និងចំនួន២ម៉ីនដងក្នុងមួយវិនាទី។


រាល់ផលិតផលរបស់ទូរស័ព្ទNokia លោកអ្នកអាចស្វែងរកនៅទីនេះបានក្នុងតំលៃសមរម្យ

អត្ថបទស្រាវជ្រាវ ខេមរៈ

Tags: