CamNews

ទូរស័ព្ទ 

រូបភាព Steve Jobs ក្រោយពីចាកចេញពីតំណែង​សង្ស័យ​ជា​រូប​ក្លែងក្លាយ

រូបភាពរបស់ អតីតនាយកប្រតិបត្តិការរបស់ Apple មានសភាពស្គមស្គាំង ទ្រុឌទ្រោម ដែល
ត្រូវការអ្នកជួយគ្រាហ៍នោះ បានធ្វើឲ្យសាធារណៈជនមានការភ្ញាក់ផ្អើលជាខ្លាំង។ ក៏ប៉ុន្តែ វា
ក៏បានបង្កឡើងនូវការជជែកវែកញែកដ៏ក្តៅគគុកមួយផងដែរថា តើវាជារូបក្លែងក្លាយរឺក៏ជា
រូបពិត?

Steve Jobs គឺជានិមត្តិរូបដ៏ធំក្នុងវិស័យបច្ចេកវិទ្យា ដូច្នេះ រូបភាពដែលត្រូវបានចុះផ្សាយនៅ
លើគេហទំព័រ TMZ កាលពីចុងសប្តាហ៍មុននោះ បានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភ ។
ប៉ុន្តែបន្ទាប់មក គេហទំព័រ Reddit បានចុះផ្សាយការវិភាគមួយបង្ហាញថា រូបថតនោះត្រូវបាន
គេយកមក កែច្នៃ បន្ថែមដើម្បីធ្វើឲ្យ Steve Jobs មើលទៅអាក្រក់ជាងមុន។
ការរកឃើញនេះ បានធ្វើឲ្យសមាគមន៍អ្នកប្រើអ៊ីនធឹណេតខឹងជាខ្លាំង ដោយអំពើ �យករូប
ភាពគួរឲ្យអាណិតនិងមិនពិតរបស់ Steve Jobs បង្ហាញភ្នែករបស់អ្នកមើល�។

ប៉ុន្តែភ្លាមៗនោះដែរ Pacific Coast News ដែលជាអង្គការថតរូបថតនេះ ហើយលក់ឲ្យ TMZ
វិញនោះបានអះអាងថា៖ �រូបថតមិនបានកែច្នៃអ្វីឡើយ។ ខ្ញុំសូមធានា។"
ក្រោយពីចាកចេញពីតំណែងនៅ Apple ភាគច្រើនគេជឿថា មូលហេតុគឺមកពីបញ្ហាសុខភាព
របស់លោក ពីព្រោះថាគាត់មិនងាយចាកចេញពីតំណែងអគ្គនាយកនៅក្រុមហ៊ុន ដែលគាត់
ជាអ្នកបង្កើត និងភ្ជាប់ជាមួយគ្នាជាង៣០ឆ្នាំហើយនោះទេ។

ប្រភព៖ vnexpress
ដោយ៖ មិនា

Tags: