CamNews

កុំព្យូទ័រ 

បច្ចេកវិទ្យាថ្មីៈLaptop មាន Webcam អាចថតវីដេអូ 3D របស់ LG

ជាមួយ Laptop នេះលោកអ្នកអាចប្រើ webcam HD (កាមេរ៉ាគូ)ដើម្បីថតនូវ Clip វីដេអូជា
លក្ខណៈ 3D បានគួរជាទីពេញចិត្ត ។

Laptop ដែលមានលក្ខណៈពិសេសនេះមានឈ្មោះថា LG A530 មានអេក្រង់ជា LCD 3D
១៥,៦អ៊ីង មាន resolution Full HD ១៩២០x១០៨០ ។ លោកអ្នកក៏អាចធ្វើការជ្រើសរើស
ទៅតាមប្រភេទនៃ CPU បានដូចជា Core i3, i5, រឺក៏ i7 VGA ប្រភេទ Nvidia GeForce GT
៥៥៥M និងមានRAM រហូតដល់ ៨GB និង Hard drive មានរហូតដល់ ៧៥០GB ។

Laptop មានគំរូពីរប្រភេទសំរាប់អោយយើងធ្វើការជ្រើសរើស គឺប្រភេទ 3D និងធម្មតា
មានទំងន់ ២,៥៥គីឡូក្រាម ។ តួរបស់ Laptop គឺផលិតឡើងពីអាលុយមីញ៉ូម ជាមួយនឹង
ទឹកលាប ពណ៌ឈើខ្មៅ ។

A530 មាន CD-Room ជា DVD អាច Write បាន រឺក៏ជា Blu-ray combo ។ អាចភា្ជប់ជាមួយ
Gigabit Ethernet, WiFi 802.11 b/g/n, Bluetooth 2.1 រឺ 3.0 ប្រព័ន្ធសំលេង SRS Wide 3D
(មានតែនៅលើ Laptop ជា 3D) Card Reader 7-in-1 ,ក្បាលប្រដាប់អានស្នាមម្រាមដៃ,រុន្ធ
ដោតUSB 3.0 Output HDMI និងថ្ម ៦ cell ។

ផលិតផលនេះត្រូវបានធ្វើចរាចរនៅលើទីផ្សារមួយចំនួននៅក្នុងទ្វីបអឺរ៉ុប មជ្ឈឹមបូព៌ា និងទ្វីប
អាហ្វ្រិចនៅក្នុងខែនេះ បន្ទាប់មកនឹងបន្តធ្វើចរាចរនៅលើទីផ្សារផ្សេងៗជាបន្តបន្ទាប់ ។

ចំពោះតំលៃរបស់ LG A530 នេះនៅមិនទាន់បង្ហាញនៅឡើយ ។

(ពី VTC & Engadget)
រដ្ឋា

Tags: