CamNews

ព័ត៌មានអន្តរជាតិ 

គួរឲ្យភ្ញាក់ផ្អើល អ្នកទេសចរណ៍ជនជាតិអាមេរិកម្នាក់បានស្លាប់នៅតំបន់ដ៏ល្បីមួយក្នុងប្រទេសអូស្ត្រាលី

អ្នកទេសចរណ៍ជនជាតិអាមេរិកម្នាក់បានស្លាប់នៅតំបន់ដាច់ស្រយាលក្នុងប្រទេសអូស្ត្រាលីខណៈពេលដែលគាត់ឡើងភ្នំចំពេលដែលអាកាសធាតុកំពុងតែមានការឡើងខ្លាំង។

ប៉ូលីសប្រចាំការនៅតំបន់ភាគខាងជើងរបស់ប្រទេសអូស្ត្រលីបានរៀបរាប់ប្រាប់ថា គាត់បានចេញដើរល្បាតតាំងពីព្រលឹមទៅកាន់ភ្នំ Sonder ជាមួយមិត្តរួមការងាររបស់គាត់ ប៉ុន្តែរឿងគួរឲ្យភ្ញាក់ផ្អើលនោះគឺ ពួកគាត់បានរកឃើញសាកសពបុរសវ័យកណ្តាលអាយុ ៣៣ឆ្នាំម្នាក់នៅចុងផ្លូវ Larapinta នៅថ្ងៃទី ១០ ខែមករា កន្លងទៅនេះ។

សាកសពរបស់គាត់ត្រូវបានរកឃើញនៅកន្លែងមួយដែលមានចម្ងាយ ៧៥០ម៉ែត្រពីកន្លែងចតរថយន្ត។

លោក Supt Rob Burgoyne បាននិយាយថា ភ្នំ Sonder មានរយៈកម្ពស់ប្រមាណ ១ ៣០០ម៉ែត្រ ហើយបើយើងធ្វើដំណើរថ្មើរជើងទៅនិងត្រលប់មកវិញ គឺមានចម្ងាយប្រមាណ ១៦គីឡូម៉ែត្រ។ ហើយផ្លូវ Larapinta មានប្រវែងរហូតទៅដល់ ២២៣ គីឡូម៉ែត្រ វាជាផ្លូវដ៏ពេញនិយមបំផុតនៃភាគខាងលិចរបស់ទីក្រុង Alice Springs ដែលសម្បូរទៅដោយព្រៃឈើច្រើនជាងគេ ប៉ុន្តែនៅថ្ងៃពុធ ទី១០ ខែមករា គឺមានសីតុណ្ហភាពកើនឡើងខ្លាំងរហូតទៅដល់ ៤២អង់ស្សាសេ។


ខាងប៉ូលីសបាននិយាយថា ស្ថានកុងស៊ុលរបស់អាមេរិកបានមកបញ្ជាក់អត្តសញ្ញាណរបស់សាកសព និងធ្វើរបាយការណ៍ដើម្បីរៀបចំការធ្វើកោសល្យវិច្ច័យឲ្យបានច្បាស់លាស់ ៕  

ប្រែសម្រួល ៖​ ច័ន្ទ

ប្រភព ៖ ប៊ីប៊ីសុី 


Tags: International news