ធម្មតាដោះតែងទន់ណែន ស្មើ មិនមានដុំពកអ្វីក្នុងដោះទេ។ បើសិនជាស្ទាប ទៅឃើញដោះរបស់ខ្លួន មានដុំពករឹង ឬស្នាមអ្វីមួយក្រោមស្បែក ងាយហូរឈាម នៅពេលប៉ះវា ឬក៏បូសតូចមួយអណ្តែតដូចផ្សិត អ្នកត្រូវប្រយ័ត្ន នោះអាចជាការលេចឡើង នូវរោគមហារីកដោះ។ បើសិនរកឃើញជាមុន នូវរោគសញ្ញាមហារីកដោះ អ្នកត្រូវព្យាបាលយ៉ាងរូសរាន់ ទើបអាចរស់រានបានយួរ។ តែបើសិនចូលដល់ដំណាក់កាលធ្ងន់ធ្ងរ ទោះបីជាដោះបានកាត់ចោល និងព្យាបាល ដោយថ្នាំគីមីទាំងឡាយ ដោយកាំរស្មីអ៊ិចក៏ដោយ ក៏សុខភាពចុះទ្រុឌទ្រោម យ៉ាងឆាប់រហ័សដែរ។
ឆ្លងទន្លេរួច ពេលអោយកូនបៅម្តងៗ ត្រួវយកកន្សែងពោះគោ ជ្រលក់ទឹកក្តៅឧណ្ឌៗ ជូតក្បាលដោះអោយស្អាត ច្របាច់ទឹកដោះដំបូងនោះចោលបន្តិច ហើយយកម្រាមដៃរិតថ្នមៗ ដើម្បីអោយទឹកដោះចេញងាយ។ ត្រូវអោយកូនបៅដោះទាំងសងខាងដូចគ្នា បៅអស់ម្ខាងហើយ អោយបៅម្ខាងទៀត។
ពេលដោះមានកើតមេរោគ មិនត្រូវយកស្លឹកឈើផ្សេងៗ មកបិទបំពោកពីលើក្បាលដោះ ឬលាយថ្នាំផ្សេងៗឡើយ។ ពិសេសបំផុត មិនត្រូវចាក់ថ្នាំ ដោយគ្មានការបញ្ជាពីគ្រូពេទ្យ ព្រោះថ្នាំខ្លះអាចធ្វើអោយអន់ទឹកដោះ។ យកល្អគួរអញ្ជើញទៅមន្ទីពេទ្យ ដើម្បីពិនិត្យ។
ក្រោយពេលអោយកូនបៅ ទឹកដោះដែលសល់គូរច្របាច់ចោល ហើយជូតក្បាលដោះ អោយស្អាត ដោយកន្សែងពោះគោ ជ្រលក់ទឹកក្តៅឧណ្ឌៗ មានលាយទឹកអប់ ឬ ទឹកអាល់កុលមីនបន្តិច៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង