ស្បែកគឺជាផ្នែកមួយនៃសម្រស់ដ៏ស្រស់សោភាសម្រាប់មនុស្សគ្រប់រូប ជាពិសេសគឺសម្រាប់ស្រ្តី
តែម្តង។ ថ្ងៃនេះ យើងសូមណែនាំជូនលោកអ្នក នូវវិធីងាយៗ មួយចំនួន អាចព្យាបាលស្បែក
ខូច ឬរលាក ដោយសារកម្តៅថ្ងៃ ឱ្យជាសះស្បើយដូចដើមវិញ ដោយធម្មជាតិ។
វិធីទី១៖ សូមយកផ្លែល្ហុងទុំ ចិតជាបំបែក តូចៗ ១កូន លាយជាមួយនឹងគ្រាប់ធញ្ញជាតិ oatmeal
២ ស្លាបព្រាបាយ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ រួចកូរចូលគ្នាឱ្យសព្វ លាបនៅលើស្បែក របស់
អ្នក ទុករយៈពេល ៣០នាទី បន្ទាប់មក លាងសម្អាតជាមួយនឹងទឹកត្រជាក់ចេញ ជាការស្រេច។
វិធីទី២៖ សូមច្របាច់ទឹកកូ្រចឆ្មារ ២ផ្លែ លាយជាមួយនឹងទឹកឃ្មុំ ៣ ស្លាបព្រាបាយ កូរចូលគ្នា
ឱ្យសព្វ លាបនៅលើស្បែក ទុករយៈពេល ២០នាទី លាងសម្អាតទឹកចេញ។ សូមព្យាបាល តាម
វិធីនេះ ឱ្យ ២ដង ក្នុង ១ថ្ងៃ ជាការសេ្រច។
វិធីទី៣៖ សូមយកផ្លែត្រសក់ ១ផ្លែ ចិតជាបំបែកតូចៗ រួចដាក់ក្នុងកន្រ្តង់ ១ បន្ទាប់មក សង្កត់
យកទឹករបស់វា លាយជាមួយនឹង ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វ លាបនៅ
លើស្បែក ដោយប្រើក្រណាត់ស្អាត ទុករយៈពេល ១៥នាទី រួចលាងសម្អាតទឹកចេញ៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda