សួស្តីប្រិយមិត្តថ្ងៃនេះ គេហទំព័រ CamNews សូមណែនាំនូវមុខម្ហូបដ៏ប្លែក និងឈ្ងុយឆ្ងាញ់មកបង្ហាញជូនស្រ្តីមេផ្ទះទាំងអស់គ្នា!
គ្រឿងផ្សំៈ
កង្កែប ៥ សាច់ជ្រូកសុទ្ធ ៣ ខាំ សណ្តែកដីលីង ១ ពែង ម្ទេសក្រៀម ៣ ផ្លែ ម្សៅស៊ុប ១ ស្លាបព្រាបាយ ទឹកត្រី ២ ស្លាបព្រាបាយ ស្ករ ២ ស្លាបព្រាបាយ អំបិល ១ ស្លាបព្រាបាយ ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ ខ្លាញ់ ២ ស្លាបព្រាបាយ គ្រឿងបុករួច(គល់ស្លឹកគ្រៃ ខ្ជាយ រមៀត សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម)
វិធីធ្វើៈ
គ្រឿងបុករួចយកទៅចិញ្រ្ចាំលាយជាមួយសាច់ជ្រូក ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប អំបិល លាយគ្នាឲ្យសព្វ សណ្តែកដីបុកកុំឲ្យម៉ដ្ឋពេក លាយជាមួយគ្នាទាំងអស់ ទើបយកទៅញាត់ក្នុងពោះកង្កែបឲ្យពេញយកខ្លាញ់និងទឹកស៊ីអ៊ីវលាយគ្នា យកមកប្រឡាក់កង្កែប រួចអាំង ដោយប្រើភ្លើងតិចៗល្មម ៕
ដោយ ៖ សារ៉ាត