នៅក្នុងផ្លែបឺរ មានផ្ទុកវីតាមីន ជិត ២០ប្រភេទផ្សេងៗគ្នា និងរ៉ែអំបិល រួមទាំងសារជាតិបំប៉នយ៉ាង
ច្រើន ចំណែក ក្នុងការ៉ុតវិញ ក៏មានផ្ទុកសារជាតិជួយធ្វើអោយស្បែកបានភ្លឺថ្លា ម៉ត់រលោង កំចាត់
ភាពជាំខ្មៅ និងជ្រីវជ្រួញ។ ការរួមផ្សំរវាងការរ៉ុត និងបឺរ នឹងជួយអោយស្បែករបស់អ្នកបានស្រស់
ស្អាតមិនខាន។
ម៉ាសធ្វើពីបឺរ និងការរ៉ុត សម្បូរទៅដោយវីតាមីន E និងសារជាតិទប់ស្កាត់អ៊ុកស៊ីតកម្ម មានកាល
ស្យូម និងប្រូតេអ៊ីន។ បណ្ដាសារជាតិទាំងនេះនឹងជួយបង្កើតឡើងវិញនូវ កូលេជែន(collagen)របស់
ស្បែក កែលំអសម្រស់ដោយការបំបាត់ភាពជាំខ្មៅលើស្បែកបន្ដិចម្ដងៗ។ ដោយសារតែមិនមានសារ
ជាតិខាត់ស្បែក ម៉ាសដែលធ្វើពីការរ៉ុត និងបឺរ វានឹងមិនជួយអោយស្បែកបានស្រស់ថ្លាជាសន្សឹមៗ
ហើយអ្នកមិនចាំបាច់ព្រួយបារម្ភពីការចាញ់កំដៅថ្ងៃនោះទេ។ ខាងក្រោមនេះគឺជារូបមន្ដធ្វើម៉ាសធម្ម
ជាតិនេះ ៖
១. វត្ថុធាតុផ្សំ
- ផ្លែបឺរ ១ ផ្លែ
- ការរ៉ុត ១ មើម
- ការ៉ែមស្រស់កន្លះចាន
- ស៊ុតមាត់ ១គ្រាប់
- ទឹកឃ្មុំ ៣ ស្លាបព្រា
២. វិធីធ្វើ
- កិនបឺរអោយម៉ត់
- ស្ងោរការរ៉ុតអោយឆ្អឹន រួចបុកអោយម៉ត់
- ស៊ុត យកតែទឹកពណ៌.ស
- ដាក់គ្រឿងផ្សំទាំងនេះចូលគ្នា កិនដោយម៉ាស៊ីនកិនទឹកក្រឡុង អោយម៉ត់។ បន្ទាប់មក ប្រើប្រាស់
គ្រឿងផ្សំនេះបំពោកលើមុខ និង.ក ទុកចោលរយៈពេល ១០ ទៅ ១៥នាទី។ ចុងក្រោយ លាងសំអាត
ដោយទឹកត្រជាក់។ ប្រសិនអ្នកអាចបិទម៉ាសប្រភេទនេះអោយបាន ២ ទៅ ៣ដង/សប្ដាហ៍ ស្បែករបស់
អ្នកនឹងភ្លឺរលោង សម៉ត់ គួរជាទីស្ទាបអង្អែល៕