CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Lenovo S850 ស៊ីម ២ មានពណ៌ ស្រស់ស្អាត តម្លៃទាបសមរម្យ

ក្នុងរយៈពេលមិនយូរប៉ុន្មានកន្លងមកនេះ Lenovo ធ្លាប់បានឧទ្ទេសនាមទូរស័ព្ទឆ្លាតវៃ ៣ ម៉ូដែល
នៃស្រឡាយ S-seri គឺ មានលេខកូដម៉ូដែល S860, S850, S660 ។ ថ្ងៃនេះ យើងខ្ញុំសូមអញ្ជើញ
មិត្តអ្នក មកទស្សនាបណ្ដារូបភាព និងស្វែងយល់អំពីស្មាតហ្វូនរបស់ Lenovo ម៉ូដែល S850 ។

ទូរស័ព្ទឆ្លាតវៃ Lenovo S850 ប្រើប្រាស់គ្រឿងម៉ាស៊ីនមិនខ្លាំងក្លាប៉ុន្មាន ប៉ុន្ដែរចនារូបរាងរបស់វា
មានភាពស្រស់ស្អាត ស្រួលកាន់ និងរាងជ្រុងបន្តិច។ ទម្ងន់របស់ Lenovo S850 ស្រាល តែនៅ
ពេលកាន់នឹងដៃ អ្នកនឹងដឹងថា វាមាំមួន គួរឱ្យទុកចិត្ត ដោយសារតែគែមជុំវិញ ត្រូវបានផលិត
ឡើងអំពីលោហធាតុ។

តាមគម្រោង Lenovo S850 នឹងត្រូវបានគេដាក់លក់ជាផ្លូវការ ចាប់ពីខែសីហាខាងមុខ នៅក្នុង
បណ្ដាប្រទេសមួយចំនួន នៅអាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន Lenovo S850 ២ ពណ៌សម្រាប់ជ្រើស
រើស គឺពណ៌ផ្កាឈូក និងពណ៌.ស។ មកដល់ពេលនេះ តម្លៃរបស់ Lenovo S850 មិនទាន់ត្រូវ
បានគេបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្ដែ នៅឥណ្ឌា Lenovo S850 ត្រូវគេប្រកាសថា នឹងមានតម្លៃ
ប្រហែល ២៥៨ដុល្លារអាមេរិក។

-ខាងក្រោមនេះ គឺជាបណ្ដារូប​ភាព និង​ព័ត៌មានទាក់ទិននឹង Lenovo S850 ៖




-អេក្រង់ ៖ 5.0 inch (1280x720 Pixel)

-កាមេរ៉ា ៖ ក្រោយ 13 MP, មុខ 5 MP

-អង្គចងចាំក្នុងម៉ាស៊ីន ៖ 16 GB

-ប្រព័ន្ធប្រតិបត្តិ ៖ Android 4.2.2

-Chipset ៖ MediaTek 6582

-CPU ៖ Quad-core 1.3 GHz

-GPU ៖ Mali-400MP2

-ទំហំ ៖ 141x71x8,2 mm

-ប្រភេទអេក្រង់ ៖ IPS LCD

-ទំហំអេក្រង់ ៖ 5 inch 720x1280 pixels

-ថាមពលថ្ម ៖ 2150 mAh ផលិតតាមបច្ចេកវិទ្យា Li-PO

-កន្លែងដាក់ស៊ី ៖ ២


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gadgets.ndtv/tech