ព័ត៌មានអន្តរជាតិ ៖ ក្មេងស្រីម្នាក់មានវត្តមានពីខេត្ត Anhui ប្រទេសចិននោះបានសម្រេចតុបតែង ខ្លួនជាសត្វគោ ដោយគិតថ្លៃសេវាជិះ ម្តង ៥ យ័ន ក្នុង គោលបំណង រកប្រាក់អោយបានគ្រប់ ទៅ លើការចំណាយថ្លៃព្យាបាល ឪពុកចាស់ជរា កំពុងតែមានជម្ងឺ របស់នាង ។
ជាការពិត ស្ថិតនៅក្នុងវ័យ ១៥ ឆ្នាំ ក្មេងស្រីភាគច្រើន កំពុងតែ សប្បាយរីករាយជាមួយនឹង ជីវិត វ៏យជំទង់របស់ខ្លួន នៅអនុវិទ្យាល័យ ដោយឡែក តែ នាង Hao Dongdong វ័យ ១៥ ឆ្នាំ ជោគ វាសនារបស់នាង មិនអំណោយផល នោះទេ ពោល ជារៀងរាល់ថ្ងៃ នាងត្រូវលុតជង្គង់ធ្វើជាគោ រៃអង្គាសប្រាក់ យកទៅចំណាយថ្លៃព្យាបាល ជម្ងឺឪពុករបស់ខ្លួន ដែលរងគ្រោះជាខ្លាំង ដោយសារ តែការវាយប្រហារ ប៉ះពាល់ដល់ ឆ្អឹងកងខ្នង ។
ប្រភពសារព័ត៌មានរដ្ឋចិន អោយដឹងថា ឪពុករបស់នាងមានឈ្មោះថា Hao Xinli ដើមឡើយមាន របរជាកសិករ តែបានផ្លាស់ទី មកកាន់តំបន់ Hefei ក្នុងឆ្នាំ ២០០០ បើកហាងរកស៊ីតូចមួយ បន្ទាប់ ពីលោកមានជម្ងឺឆ្អឹងខ្នង មិនអាចទ្រាំទ្របាននូវអាជីពជាកសិករ អោនងើបៗ ។ លោក បានរៀប ការជាមួយនឹងភរិយារបស់លោកដែលមានឈ្មោះថា Li Xiuru ។
អំឡុងដើរផ្សារមួយកន្លែង ក្នុងក្រុង Hefei លោក Hao Xinli និង ភរិយា Li Xiuru បានសម្លឹងឃើញ ហាងទូរស័ព្ទដៃមួយបិទប្រកាសចែក ទូរស័ព្ទឥតគិតលុយក្នុងយុទ្ធនាការប្រូម៉ូសិនថ្មី ដូច្នេះទាំង ២ នាក់ប្តីប្រពន្ធ ក៏ស្ទុះទៅប្រមូលរាល់របស់ ចែកហ្វ្រីទាំងអស់ តាមតែអាចធ្វើទៅបាន ឈានទៅមាន ភាពចម្រូងចម្រាស់ ជាមួយនឹងបុគ្គលិកហាង រហូតមានការរុញច្រាន ធ្វើ អោយ លោក Hao Xinli ដួលនឹងដី ដែលជាហេតុធ្វើអោយលោករងគ្រោះជាខ្លាំង ជាមួយនឹងជម្ងឺឆ្អឹងកងខ្នងរបស់ខ្លួន ។
បន្ទាប់ពីពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិត ទើបរកឃើញថា លោក Xinli បាន ស្លាប់មួយចំហៀងខ្លួន ផ្នែកខាងលើ ក្រោយរងគ្រោះជាខ្លាំង ឆ្អឹងកងខ្នង និង ក ។ អាជ្ញាធរក្នុង ស្រុក មិនអាចដាក់បន្ទុក ស្តីបន្ទោសទៅហាងលក់ទូរស័ព្ទខាងលើបាននោះទេ ដូច្នេះ គ្រួសារលោក Xinli ទទួលរាប់រងយ៉ាង ធ្ងន់ធ្ងរ ក្នុងការចំណាយថ្លៃព្យាបាលជម្ងឺ ។ អំឡុងស្ថានភាពជម្ងឺ មិនស្ថេរភាព លោកស្រី Li Xiuru ត្រូវជាភរិយា បានចុះចេញពីផ្ទះ។ លោក Xinli អោយដឹងថា លោកយល់ហេតុអ្វីបានជានាងសំរេច ចុះចេញពីផ្ទះ ព្រោះ នាងមិនអាចនៅទ្រាំមើល ស្ថានភាពជម្ងឺទាំងឈឺចាប់ បាននោះ ទេ នៅពេល ដែលបានដឹងថា គ្មានថ្ងៃជាសះស្បើយឡើងវិញ ទន្ទឹមនឹងនេះ នាងគ្មានសាច់ញ្ញាត្តិណាម្នាក់នៅទី ក្រុង Hefei នោះទេ ។
ដំណើរចុះចេញពីផ្ទះ របស់ភរិយាលោក Xinli បានធ្វើអោយបន្ទុកគ្រួសារទាំង មូលធ្លាក់ទៅលើកូន ស្រីវ័យ ១៥ ឆ្នាំ នាង Hao Dongdong ដោយនាងត្រូវបង្ខំចិត្ត រៃអង្គាសប្រាក់ តាមរយៈសកម្មភាព តែងខ្លួនជា គោ ជិះម្តង ៥ យ័ន ជារៀងរាល់ថ្ងៃ នៅកណ្តាលក្រុង ។ នាង Dongdong អោយដឹងថា ជារឿយៗ នាងតែងតែទទួលរងនូវការរិះគន់ពីមហាជន ថា បានសម្តែងរឿង មិនពិត រហូតដល់ មានពេលមួយនោះ បុរសស្រវឹងម្នាក់ បានទះកំភ្លៀងនាង ដោយបាននិយាយថា នាងឯងកំពុងតែ បោកប្រាស់គេរាល់គ្នា ។ ទោះជាយ៉ាងណាក៏ដោយចុះ បើទោះ ជា ជួបបញ្ហាប្រឈមរាប់រយម៉ឺន ជំពូក ក៏មិនអាចបញ្ឈប់សកម្មភាពរ បស់ នាងឡើយ ពោល ឧបសគ្គនៅតូច ជាងចិត្តស្រឡាញ់ ឪពុក ដែលធំធេងរកអ្វីផ្ទឹមគ្មាន ដូច្នេះ នាងនៅ តែ បន្តសកម្មភាព រៃអង្គាសប្រាក់ បាន ប្រមាណ ៤០០យ័ន ជារៀងរាល់ថ្ងៃ ។ មិនដែលត្អូញត្អែរ ពីការ នឿយហត់ នាង Dongdong គ្រាន់តែមានក្តី សង្ឃឹមថា ឪពុករបស់នាង អាចធ្វើចលនា បានដូចសព្វ មួយដងឡើយវិញ មកជួបជុំក្រុមគ្រួសារ ជាមួយនឹងជីវិតដ៏សាមញ្ញដូចអតីតកាល កន្លងទៅ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា