ព័ត៌មានអន្តរជាតិ ៖ យោងតាមសម្តីមន្រ្តីប៉ូលីសក្នុងស្រុក បានគូសបញ្ជាក់អោយដឹងថាយ៉ាង
ហោចណាស់ មនុស្ស ៤២ នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពីរថយន្តប៊ើសទំនើបមួយ
គ្រឿងដែលពូកគេកំពុងតែធ្វើដំណើរនោះ ស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅមួយរំពេចនៅ
ឯភាគខាងត្បូងប្រទេសឥណ្ឌា ពោលគឺស្ថិតនៅក្នុងរដ្ឋ Andhra Pradesh ។
គួររំឭកផងដែរថា រថយន្តក្រុងទំនើបមួយគ្រឿងនេះ ផ្ទុកអ្នកដំណើរច្រើនជាង ៥០ នាក់
ដោយនៅក្នុងនោះធ្វើដំណើរពីក្រុង Bangalore ទៅក្រុងAndhra Pradesh ខណៈពេលដែល
ឧបទ្ទេវហេតុដែលជាសោកនាដកម្មដ៏គួរអោយសោកស្តាយមួយនេះ បានកើតឡើងកាលពី
វេលាព្រឹកព្រលឹមថ្ងៃពុធ ព្រឹកមិញនេះ។
បន្ថែមពីលើនេះ មន្រ្តីក្នុងស្រុកអះអាងពីលើថា រថយន្តប៊ើសទំនើបបំពាក់ទៅដោយម៉ាស៊ីន
ត្រជាក់ម៉ាក Volvo មួយគ្រឿងនេះ អាចឆាបឆេះយ៉ាងសន្ធោសន្ធៅទៅបាន ក្រោយពីរថ
យន្តបើកទៅបុកទៅបុកនឹងរថយន្តដឹងប្រេងឥន្ទនៈ ។ រំពេចនោះ ប្រេងឥន្ទនៈបានធ្លាយ
ស្រោចពេញតួរថយន្តកុ្រង អមជាមួយផ្កាភ្លើងនោះ ក៏បានឆាបឆេះភ្លាមៗតែម្តង ។ ដោយ
ឡែក ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរ ភាគច្រើនពួកគេកំពុងតែលង់លក់ក្នុងដំណេក
ទម្រាំតែបានដឹងថា មានរឿងអ្វីកើតឡើងអោយពិតប្រាកដនោះ ពួកគេយឹតពេលបាត់ទៅ
ហើយ តែជាសំណាងល្អ បុរសជាតៃកុងឡាន ក៏ដូចក្រុមមនុស្សមានគ្នា ៧ នាក់ បានវាយ
កញ្ជក់ រត់យកតែរួចខ្លួនបានទាន់ពេល។
គួររំឭកផងដែរថា លោក Venkateshwarlu ជាអ្នកនាំពាក្យអោយមន្រ្តីប៉ូលីសបានផ្តល់ជា
កិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានអោយដឹងថា ជនរងគ្រោះដែលបានរួចផុតពីសេច
ក្តីស្លាប់នោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ ខណៈពេលដែល
បុរសជាអ្នកបើកឡាន និងជំនួយការម្នាក់ផ្សេងទៀត (ព្រូឡាន) ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើ
ការចាប់ឃាត់ខ្លួនហើយ ខណៈព្យាយាមរត់គេចខ្លួន ក្រោយពីរួចផុតពីសេចក្តីស្លាប់ក្នុងឧប
ទ្ទេវហេតុដ៏គួរអោយរន្ធត់មួយនេះ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ស្ថានទូត អាមេរិក រងការចោទប្រកាន់ ជាស្ថានីយ៍ឈ្លបយកការណ៍
- វីដេអូ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រ ចម្បាំងយោធា Ka-52
- ពស់ច្រើនជាង ១០០ ក្បាល ឆេះខ្លោច ងាប់ខ្ទេច ក្រោយមានគ្រោះអគ្គីភ័យ ឆាបឆេះ
- ស្រ្តីអារ៉ាប់ ចេញតវ៉ា ខណៈប្រទេសនេះ ហាមមិនអោយស្រ្តី បើកបរ រថយន្ត
ប្រែសម្រួល ៖ កុសល
ប្រភព ៖ BBC