CamNews

ព័ត៌មានអន្តរជាតិ 

ពស់ច្រើនជាង ១០០ ក្បាល ឆេះខ្លោច ងាប់ខ្ទេច ក្រោយមានគ្រោះអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ កាលពីប៉ុន្មានម៉ោងមុននេះ បាន
ចេញផ្សាយអត្ថបទអោយដឹងថា ពស់ច្រើនជាង ១០០ ក្បាល ត្រូវបានឆេះខ្លោច ស្លាប់អស់
រលីង ក្រោយពីមានគ្រោះអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ  វាយប្រហារលំនៅស្ថានមួយ
កន្លែង កាលពីវេលាម៉ោងបាយថ្ងៃត្រង់ ថ្ងៃអង្គារ ម្សិលមិញនេះ។

ដោយនៅក្នុងនោះ    ស្រ្តីម្នាក់ត្រូវបានក្រុមការងារជួយសង្គ្រោះចេញពីមាត់បង្អួច នាជាន់ទី
មួយ នៃលំនៅស្ថានដែលបានឆាបឆេះយ៉ាងខ្លាំងមួយនេះ។ គួររំឭកផងដែរថា ករណីគ្រោះ
អគ្គីភ័យខាងលើ បានកើតឡើងនៅតាមបណ្តោយផ្លូវ Boothwood Road  ក្រុង  York ចក្រ
ភពអង់គ្លេស។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ភ្លាមៗនោះ ស្រ្តីដែលជាជនរងគ្រោះត្រូវ
បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់  ក៏ព្រោះតែឈ្លក់ផ្សែងខ្លាំងពេក
តែមិនបានគំរាមគំហែងដល់អាយុជីវិតនោះទេ ។  ក្រុមការងារ ដែលជាភ្នាក់ងារពន្លត់អគ្គី
ភ័យជាង ២០ នាក់ បានចុះទៅដល់កន្លែងកើតហេតុមួយរំពេច  ក្រោយពីបានដឹងថាមាន
គ្រោះអគ្កីភ័យ។

បន្ថែមពីលើនេះ នាយកដ្ឋានសង្គ្រោះបន្ទាន់ពន្លត់អគ្គីភ័យ បានគូសបញ្ជាក់អោយដឹងថា
មូលហេតុ   ដែលនាំអោយមានគ្រោះអគ្គីភ័យលើកនេះ  មិនទាន់បានដឹងជាក់ច្បាស់នៅ
ឡើយនោះទេ ពោលគឺ  ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ តែជាជំហាន
ដំបូង      បើតាមការប៉ាន់ស្មានទំនងជាមានការឆាបឆេះចេញពីផ្ទះបាយ ។ ជាអកុសល
ក្រោយពីកើតមានឡើងនូវគ្រោះមួយនេះ ពស់ច្រើនជាង ១០០ ក្បាលត្រូវបានងាប់អស់
នៅក្នុងបន្ទប់ផ្ទុកសត្វមួយ តែជាសំណាងល្អ ​ ពុំមាននរណាម្នាក់  រងគ្រោះស្លាប់បាត់បង់
ជីវិតនោះទេ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ស្រ្តីអារ៉ាប់ ចេញតវ៉ា ខណៈប្រទេសនេះ ហាមមិនអោយស្រ្តី បើកបរ រថយន្ត
- ឌូបៃ ដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិ ធំជាងគេលើលោក
- បំផ្ទុះគ្រាប់បែក អត្តឃាត វាយប្រហារឡានក្រុងមួយ សម្លាប់មនុស្ស ២០ នាក់

- ចក្រភពអង់គ្លេស ប្រឈមនឹងគ្រោះអាក្រក់បំផុត ប្រចាំឆ្នាំ

- ជប៉ុនប្រកាសអាសន្នរលកយក្សស៊ូណាមិ ខណៈមានគ្រោះរញ្ជួយដី កណ្តាលសមុទ្រ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Fire New York USA United State US