ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស rt កាលពីវេលាល្ងាចថ្ងៃអង្គារម្សិលមិញ
នេះ បានចេញផ្សាយអត្ថបទអោយដឹងថា នៅឯភាគអាគ្នេយ៍ ទីក្រុងម៉ូស្កូឯណោះវិញ មាន
ករណីធ្លាក់ឧទ្ធម្ភាគចក្រចម្យាំងយោធាមួយគ្រឿង ចម្ងាយប៉ុន្មានហ្វឺតតែប៉ុណ្ណោះពីផ្ទះប្រជា
ពលរដ្ឋ។ ស្ថាប័នសង្គ្រោះបន្ទាន់ប្រទេសរុស្ស៊ី បានអះអាងអោយដឹងថា បុរសដែលជាអ្នក
បើកបរនោះ បានវារចេញមកក្រៅទាន់ពេល តែទទួលរងរបួសជាទម្ងន់។
ក្រសួងការពារជាតិ ប្រទេសនេះ បានគូសបញ្ជាក់បន្ថែមអោយដឹងថា ឧទ្ធម្ភាគចក្រមួយ
គ្រឿងនេះ មានឈ្មោះថា Ka-52 វាគឺជាឧទ្ធម្ភាគចក្រចម្យាំងយោធា ។ ដោយឡែក ប្រធាន
នាយកដា្ឋនគាំពារសុខភាពប្រទេសរុស្ស៊ី Moscow’s Department of Healthcare លោក
Georgy Golukhov ផ្តល់ជាកិច្ចសម្ភាសន៍អោយដឹងថា បុរសដែលជាអ្នកបើកបរ និងអ្នក
អមដំណើរម្នាក់ទៀតនោះ ពិតជាមិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ពោលគឺកំពុងតែ
សម្រាកព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យ ខណៈមានរបួសជាទម្ងន់។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា មួលហេតុដែលនាំអោយមាន
ការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ពុំទាន់បានដឹងជាក់ច្បាស់នៅឡើយនោះទេ ពោលគឺ
ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតរបស់ក្រុមមន្រ្តីជំនាញ។ ការផ្ទុះឆេះអាចកើតឡើង
ទៅបាន ក្រោយពីឧទ្ធម្ភាគចក្រធ្លាក់ អំឡុងពេលនៃការហោះហើរពិសោធន៍តេស្តសាកល្ប
ងពីសមត្តភាពរបស់វា គោលបំណងដើម្បីធ្វើការបម្រើអោយវិស័យយោធាប្រទេសនេះនា
ពេលអនាគត។
យ៉ាងណាមិញ បើយោងតាមសម្តីដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែកអោយដឹងថា
អំឡុងពេល មានការឆាបឆេះនោះ គេបានលាន់ឭ សម្លេងផ្ទុះជាខ្លាំងដល់ទៅពីរលើក
ឯណោះ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ពស់ច្រើនជាង ១០០ ក្បាល ឆេះខ្លោច ងាប់ខ្ទេច ក្រោយមានគ្រោះអគ្គីភ័យ ឆាបឆេះ
- ស្រ្តីអារ៉ាប់ ចេញតវ៉ា ខណៈប្រទេសនេះ ហាមមិនអោយស្រ្តី បើកបរ រថយន្ត
- ឌូបៃ ដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិ ធំជាងគេលើលោក
- បំផ្ទុះគ្រាប់បែក អត្តឃាត វាយប្រហារឡានក្រុងមួយ សម្លាប់មនុស្ស ២០ នាក់
- ចក្រភពអង់គ្លេស ប្រឈមនឹងគ្រោះអាក្រក់បំផុត ប្រចាំឆ្នាំ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ rt