ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស theguardian កាលពីវេលាល្ងាចថ្ងៃអាទិ
ត្យកន្លងទៅនេះ បានចេញផ្សាយអោយដឹងថា នៅឯប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីដឯណោះវិញ
ក្រុមស្រ្តីភេទ បានសន្យាអោយដឹងថា ពួកគេនឹងបន្តការតវ៉ារបស់ខ្លួន ដើម្បីប្រឆាំងទៅនឹង
ច្បាប់ដែលបានចែងឡើងដោយប្រទេសនេះ ពោលគឺ មិនអនុញ្ញាតអោយពួកគេបើករថ
រថយន្តតែម្តង។
បើទោះជាការចែងច្បាប់ឡើង ថាមិនអោយស្រ្តីអាចបើកបរបានយ៉ាងណាក៏ដោយ ក៏ក្រុម
ស្រ្តីមួយចំនួនបានបន្តការតវ៉ា ដើម្បីប្រឆាំង ទាមទារសិទ្ធិមកវិញ ក្នុងការបើកបររថយន្ត
ដោយនៅក្នុងនោះ គេឃើញមានស្រ្តីមួយចំនួន ថតរូប ក៏ដូចជាថតវីដេអូខ្លួនឯងកំពុងតែ
បើករថយន្តនោះ បង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត ដោយមានការសរសេរបញ្ជាក់
អោយដឹងថា ពួកយើងមានសិទ្ធិ ដូច្នេះពួកយើងគួរតែទាមទារអ្វីដែលយើងគួរតែទទួល
បាន។
ជាមួយការបម្រាម ហាមមិនអោយស្រ្តីបើកបរក្នុងប្រទេសមួយនេះ នៅតាមបណ្តាក្រុង
មួយចំនួន គេឃើញមានក្រុមមន្រ្តីប៉ូលីស ដាក់របាំងឃាំងផ្លូវ ដោយរង់ចាំមើល ក៏ដូចជាចា
ប់នូវរថយន្តណាមួយ ដែលមានស្រ្តីជាអ្នកបើកបរ តួយ៉ាងមាននៅក្នុងក្រុងRiyadhជាដើម។
បន្ថែមពីលើនេះ យុទ្ធនាការចេញតវ៉ា ទាមទារសិទ្ធិក្នុងការបើកបរមួយនេះ បើតាមការ
អោយដឹងពីគេហទំព័រសារព័ត៌មាន arabnews អោយដឹងថា ស្រ្តី ១២ នាក់ ត្រូវបានក្រុម មន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួនយកទៅឃុំទុកជាបណ្តោះអាសន្ន ក្រោយពីបានរកឃើញ
ថា ពួកគេពិតជាបានបើករថយន្តពិតប្រាកដមែន។
គួររំឭកផងដែរថា ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ គឺជាប្រទេសតែមួយគត់ ដែលមានការ ហាម
ប្រាមមិនអោយស្រ្តីបើកបរ មិនត្រឹមតែប៉ុណ្ណោះ ហាមមិនអោយស្រ្តីធ្វើដំណើរចេញទៅក្រៅ
ប្រទេស បើកគណនីធនាគារ ឬក៏ចេញទៅបំពេញការងារនៅខាងក្រៅដោយគ្មានការអនុ
ញ្ញាតពីភាគីបុរសជាដើម៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ឌូបៃ ដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិ ធំជាងគេលើលោក
- បំផ្ទុះគ្រាប់បែក អត្តឃាត វាយប្រហារឡានក្រុងមួយ សម្លាប់មនុស្ស ២០ នាក់
- ចក្រភពអង់គ្លេស ប្រឈមនឹងគ្រោះអាក្រក់បំផុត ប្រចាំឆ្នាំ
- ជប៉ុនប្រកាសអាសន្នរលកយក្សស៊ូណាមិ ខណៈមានគ្រោះរញ្ជួយដី កណ្តាលសមុទ្រ
- ពូជស្វាប្រភេទថ្មី ត្រូវបានរកឃើញ នៅកណ្តាល ព្រៃជ្រៅទឹកភ្លៀង អាម៉ាស៊ូន
ប្រែសម្រួល ៖ កុសល
ដោយ ៖ theguardian