CamNews

ជីវិត និងការងារ 

រូស្សី ស្លាប់ជាង ៥០ នាក់ព្រោះសីតុណ្ហភាព -៥០ អង្សាសេ

ប្រទេសរ៉ូស្សី ជាប្រទេសមួយដែលនៅក្បែរនឹងប៉ូលខាងជើង ហើយនៅឆ្នាំនេះបញ្ហារងារចុងឆ្នាំ
បានក្លាយជាបញ្ហាធំមួយដោយប្រទេសយក្សមួយនេះខានជួបនឹងភាពត្រជាក់ប្រចាំឆ្នាំដែលមហា
សែនរងារបែបនេះមកតាំងពីឆ្នាំ ១៩៣៨ មកម្ល៉េះ។

យ៉ាងហោចណាស់មានមនុស្សជាង ៥០ នាក់បានស្លាប់ដោយសារត្រជាក់ពេក និងមានមនុស្ស
២៦៦ នាក់កំពុងស្នាក់នៅមន្ទីពេទ្យដើម្បីទទួលបានការសង្គ្រោះបន្ទាន់ ហើយមានជាង ៥៤២ នាក់
ទៀតកំពុងតែរងគ្រោះព្រោះសីតុណ្ហភាពជាង -៥០ អង្សាសេ។

ជារៀងរាល់ឆ្នាំសីតុណ្ហភាពដែលត្រជាក់បំផុតនោះគឺប្រមាណជាង -១០ ទៅ -១៥ អង្សាសេ ប៉ុន្តែ
សម្រាប់ឆ្នាំ ២០១២ នេះវិញគឺត្រជាក់ប្លែកដែលសីតុណ្ហភាពបានធ្លាក់ដល់ -៥០ អង្សាសេ ហើយ
ចំពោះតំបន់ដែលរងគ្រោះជាងគេនោះគឺ សាយបែរី ក្នុងនោះបើតាមទាយទុក សីតុណ្ហភាពត្រជាក់
បែបនេះអាចនឹងបន្តរហូតដល់ ៣ ថ្ងៃ។

រដ្ឋាភិបាលបានប្រកាសអាសន្នដល់ ១៥ តំបន់ក្នុងប្រទេសដែលនឹងទទួលរងគ្រោះព្រោះអាកាស
ធាតុត្រជាក់ និងត្រូវកកដោយសារតែទឹកកក និងព្រិលធម្មជាតិ។ សាលារៀនជាច្រើនត្រូវបានបិទ
ហើយគេទាយទុកថាសីតុណ្ហភាពអាចនឹងចុះដល់ -២៥ អង្សាសេ នាប៉ុន្មាន ២ ទៅ ៣ ថ្ងៃខាងមុខ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: lifestyle knowledge