យោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា មានអ្នកនយោបាយ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភចំនួន១០រូប ដែលត្រូវបានគេទទួលស្គាល់ថា ជាអ្នកនយោបាយ ដែលមានជាងគេបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០១៥ ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមមើល និងអានខាងក្រោមនេះទាំងអស់គ្នា៖
១. លោក Michael Bloomberg
ជាអ្នកជំនួញ នយោបាយ និងជាអតីតអភិបាលក្រុងនៃទីក្រុងញូវយ៉ក ដែលត្រូវបានគេចាត់ទុកថា ស្ថិតនៅលេខរៀងទី១ ក្នុងចំណោមអ្នកនយោបាយ ដែលមានជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ២២ ពាន់លានដុល្លារ ។
២. លោក Mikhail Prokhorov
ជាមហាសេដ្ឋីនៃប្រទេសរុស្ស៊ីម្នាក់ និងក៏ជាអ្នកនយោបាយលំដាប់ទី២ ដែលមានជាងគេបំផុត ក្នុងពិភពលោក ជាមួយទ្រព្យសម្បត្តិសុទ្ធចំនួន ១៣.២ ពាន់លានដុល្លារ ។
៣. លោក Bidzina Ivanishvili
ជាអ្នកជំនួញនយោបាយ និងជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេស Georgia ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៦.៤ ពាន់លានដុល្លារអាម៉េរិក ។
៤ លោក Silvio Berlusconi
ត្រូវបានគេស្គាល់ថា ជាឧកញ៉ាប្រព័ន្ធផ្សព្វផ្សាយ អ្នកនយោបាយ និងជាអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីតាលី ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៥.៩ ពាន់លានដុល្លារ ។
៥. លោក henry ross perot sr.
ជាអ្នកជំនួញ និងអ្នកនយោបាយជនជាតិអាម៉េរិកម្នាក់ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៣.៥ ពាន់លានដុល្លារ ។
៦. លោក Andrei Guriev
ជាអ្នកនយោបាយជនជាតិរុស្ស៊ីម្នាក់ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៣.៥ ពាន់លានដុល្លារ ។
៧. លោក Naguib Sawiris
ជាអ្នកជំនួញ និងអ្នកនយោបាយជនជាតិអេហ្ស៊ីបម្នាក់ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៣.១ ពាន់លានដុល្លារ ។
៨. លោក Najib Mikati
ជាអ្នកនយោបាយ និងជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេសលីបង់ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៣ពាន់លានដុល្លារ ។
៩. លោក Sebastian Pinera
ត្រូវបានគេស្គាល់ថា ជាអតីតប្រធានាធិបតីរបស់ប្រទេសឈីលី ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២.៤ពាន់លានដុល្លារ ។
១០. លោក Jeff Greene
ជាសហគ្រិនអចលនទ្រព្យ និងជាសមាជិកនៅក្នុងគណបក្សប្រជាធិបតេយ្យមួយរូប របស់សហរដ្ឋអាម៉េរិក ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២.១ ពាន់លានដុល្លារ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល