CamNews

រថយន្ត 

ពិតជា​ទំ​នើបមែន Audi TT 2015 តើ​សមត្ថភាព​វិញ​យ៉ាង​ណាដែរ?

មកដល់ទៀតហើយ ក្រុមហ៊ុន​ផលិតរថយន្ដ Audi សូមធ្វើការបង្ហាញសារជាថ្មីទៀតពីសមិទ្ធិផលថ្មីប្រចាំ ឆ្នាំ ២០១៥ នោះគឺ Audi TT 2015 ដែលទំនើបនិង ទាក់ទាញបំផុតគ្រប់ស្រទាប់វណ្ណៈ។

ជាមួយនិងការរចនាបាន នូវស៊េរីទំនើប TT ជំនាន់នេះ ក្រុមហ៊ុនបានធ្វើការចំណាយពេលជាច្រើន ដើម្បី ធ្វើ​ការសម្រេចបាន នូវប្រភេទរថយន្ដទំនើប ឲ្យស្ថិតនៅក្នុងកម្រិតលំដាប់ថ្នាក់។ ខណៈ​ពេល​ធ្វើ​ការ​បង្ហាញ​​​ពី​រួប​រាងដ៏ល្អស្រស់ Audi TT 2015 គឺត្រូវបានទទួលការកត់សំគាល់ជាច្រើនចំណុចដែល មើល​ទៅ​មាន​លក្ខណៈ​​ទម្រង់​រថយន្ដស្ពត ទាំងព៌ណដែលសាកសមបំផុតគឺ ប្រផេះនេះមើលទៅល្អប្រសើរឥតខ្ចោះ។​ ជា​ការ​បង្ហើប​ឲ្យដឹង កាលពីឆ្នាំ​ ២០០០ ក្រុមហ៊ុនធ្លាប់ធ្វើការបង្ហាញរួចម្ដងហើយនូវប្រភេទ Audi TT រហូត​មក​ដល់​ឆ្នាំ ២០០៦ ម្ដងទៀត សន្ទុះនៃការគាំទ្រកាន់តែកើនឡើងមកទល់និង​ឆ្នាំ ២០១៤ នេះ។ តើសមត្ថភាពអ្វីដែលអាច​ជួយឲ្យ Audi TT មានការរីចចម្រើនយ៉ាងនេះ? 

សម្រាប់  Audi TT 2015 នេះវិញគឺមិនខុសអ្វីពីស៊េរីមុនឡើយ ប៉ុន្ដែមានលក្ខណៈពិសេសច្រើន ដែលទាំងនោះ​មានដូចជា៖ ជាប្រភេទរថយន្ដផលិតសម្រាប់ ២០១៥ ទាន់សម័យ ប្រើសមាសភាព ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ២១១ សេស ២.០ Liter ដែលអាចប្រើល្បឿនកំពូលដល់ទៅ ២០៩ គ.ម ក្នុងមួយម៉ោង។ 

ទស្សនារួបភាព៖ 




 

ដោយ៖ អឿ អ៊ុយ
ប្រភព៖​ Topspeed 

 


Tags: Vehicle Audi TT 2015