CamNews

យល់ដឹង 

ប្រទេសតូច​ទាំង​១០ ​ដែល​មាន​ជាងគេ​​បំផុត ក្នុង​ពិភពលោក

បរទេស៖ ប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក និងចិន មិនត្រឹមតែជាប្រទេសដ៏ធំល្វឹងល្វើយនោះទេ ប៉ុន្តែថែមទាំងជាប្រទេសអ្នកមាន និងមានការអភិវឌ្ឍន៍ល្អទៀតផង។ ដោយទ្បែកវិញក៏មានប្រទេសផ្ទៃដីតូចមួយចំនួន ត្រូវបានគេចាត់ទុកថា ជាប្រទេសអ្នកមានផងដែរ ដោយក្នុងនោះរួមមានទាំងផ្នែកធនធានមនុស្ស និងធម្មជាតិ។ ដើម្បីជ្រាបច្បាស់ថា ជាប្រទេសណាខ្លះ សូមមើល និងអានខាងក្រោមទាំងអស់គ្នា៖

១. ប្រទេសប៊្រុយណេ

ជាប្រទេសតូចមួយ មានទីតាំងស្ថិតនៅតំបន់ទ្វីបអាស៊ី ដែលផ្ទៃដីសរុបចំនួន ៥.៧៦៥ គីទ្បូម៉ែត្រការ៉េ និងមានផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ គឺចំនួន ៥០.០៣២១ ដុល្លារអាមេរិក។

២. ប្រទេស Seychelles

ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសកោះដ៏មានទ្រព្យមួយ នៅតំបន់ទ្វីបអាហ្រ្វិក ដែលមានចំនួនប្រជាជនរស់នៅ តិចជាងមួយរយពាន់នាក់។ ប្រទេសនេះ មានផ្ទៃសរុបចំនួន ៤៥៩ គីទ្បូម៉ែត្រការ៉េ និងមានផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ គឺចំនួន ២៥.៥០០ ដុល្លារអាមេរិក។

៣. ប្រទេស Luxembourg

ប្រទេសនេះ មានអត្រាអ្នកគ្មានការងារធ្វើកម្រិតទាប និងមានអតិផរណាទីផ្សារតិចតួច ដែលជាហេតុនាំមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ នៅបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប។ ប្រទេស Luxembourg មានផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ គឺចំនួន ៨០.៦០០ ដុល្លារអាមេរិក និងមានផ្ទៃដីសរុបចំនួន ២.៥៨៦,៤ គីទ្បូម៉ែត្រការ៉េ ។

៤. ប្រទេសសិង្ហបុរី

ត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដ៏ទំនើបក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសនេះ មានផ្ទៃសរុបចំនួន ៧១៨,៣ គីទ្បូម៉ែត្រការ៉េ និងមានផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ គឺចំនួន ៦០.០០០ ដុល្លារអាមេរិក។

៥. ប្រទេស Equatorial Guinea

ជាមួយនឹងផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ គឺចំនួន ១៩.៩០១ ដុល្លារអាមេរិក បានប្រទេស Equatorial Guinea ស្ថិតនៅលេខរៀងទី២ ក្នុងចំណោមប្រទេសដ៏មានទ្រព្យ ក្នុងតំបន់ទ្វីបអាហ្វ្រិក។ ប្រទេសនេះ មានផ្ទៃដីសរុបចំនួន ២៨.០៥០ គីទ្បូម៉ែត្រការ៉េ ។ ប្រេងត្រូវបានគេមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់វិស័យសេដ្ឋកិច្ចរបស់ប្រទេស Equatorial Guinea។

៦. ប្រទេសកាតា

ជាប្រទេសដ៏សម្បូរប្រេងមួយ ស្ថិតនៅក្នុងតំបន់អាស៊ី ដែលមានផ្ទៃដីសរុបចំនួន ១១.៥៧១ គីទ្បូម៉ែត្រការ៉េ និងមានផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ចំនួន ៩៨.៩៤៨ ដុល្លារអាមេរិក។

៧. ប្រទេស San Marino

មានផ្ទៃដីសរុបចំនួន ៦១,២ គីទ្បូម៉ែត្រការ៉េ និងមានផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ចំនួន ៤៣.០៨៩ ដុល្លារអាមេរិក។ សម្រាប់ស្ថាប័នហិរញ្ញវត្ថុនៃប្រទេសនេះ ផ្តល់ជូននូវអត្រាបង់ពន្ធទាបបំផុត នៅក្នុងពិភពលោក។

៨. ប្រទេសគុយវ៉ែត

សេដ្ឋកិច្ចប្រទេសនេះ គឺពឹងផ្អែកទៅលើការនាំចេញប្រេង និងឧស្ម័នធម្មជាតិដ៏ធំបំផុត។ ប្រទេសគុយវ៉ែត មានផ្ទៃដីសរុបចំនួន ១៧.៨២០ គីទ្បូម៉ែត្រការ៉េ និងមានផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ចំនួន ៤១.៤០១ ដុល្លារអាមេរិក។

៩. ប្រទេសអ៊ីស្លង់

មានផ្ទៃដីសរុបចំនួន ១០២.៧៧៥ គីទ្បូម៉ែត្រការ៉េ និងមានផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ចំនួន ៣៨.០៦០ ដុល្លារអាមេរិក។ សេដ្ឋកិច្ចរបស់ប្រទេសអ៊ីស្លង់ គឺពឹងផ្អែងលើវិស័យឧស្សាហកម្មនេសាទ។

១០. ប្រទេស Botswana

ជាប្រទេសដ៏មានទ្រព្យមួយ ស្ថិតក្នុងចំណោមប្រទេស នៅតំបន់ទ្វីបអាហ្វ្រិក ដែលមានផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ចំនួន ១៦.៥៧៨ ដុល្លារអាមេរិក និងមានផ្ទៃដីសរុបចំនួន ៥៨១.៧៣០ គីទ្បូម៉ែត្រការ៉េ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh