CamNews

យានយន្ត 

នាយកប្រតិបត្តិក្រុមហ៊ុន Honda ប្រកាសចុះចេញពីតំណែង ចុងខែមិថុនា ខាងមុខនេះហើយ

យានយន្ដ៖ នាយកប្រតិបត្តិក្រុមហ៊ុន Honda ដែលជាក្រុមហ៊ុន ផលិតយានយន្ត ដ៏ល្បីរបស់ជប៉ុន គ្រោងនឹង​ចុះចេញពីដំណែង នៅចុងខែមិថុនា ខាងមុខនេះហើយ ក្រោយពីបញ្ហាខុសបច្ចេកទេសភ្លាត់ស្នៀតនៃការ​ផលិត មួយប្រភេទត្រូវបានរកឃើញ។ 

លោក Takanobu Ito ជានាយកប្រតិបត្តិក្រុមហ៊ុន Honda បានប្រកាសជាសាធារណៈថា រូបលោក គ្រោង​នឹងចុះចេញពីដំណែងនៅចុងខែមិថុនាខាងមុខនេះហើយ ដែលជំនួសវិញដោយលោក Takahiro Hachigo ​​ដែលបច្ចុប្បន្ន រូបលោកគឺជាមន្ត្រី គ្រប់គ្រងរបស់ក្រុមហ៊ុន ។ 

យោងតាមប្រភពគេហទំព័រ jalopnik បានបកស្រាយបង្ហាញឲ្យដឹងថា មូលហេតុដែលជម្រុញឲ្យលោក Ito សម្រេចចិត្ដចុះចេញពីតំណែងនេះគឺ បង្កឡើងដោយសារការភ្លាត់ស្នៀត លើការផលិត ផលិតផលឲ្យសម្រេចបាន គុណភាពស្ដង់ដា ប៉ុន្ដែក៏មានការធ្វេសប្រហែស លើផ្នែកពោងសុវត្ថិភាព ដែលបង្កឲ្យមានការកោះ​ហៅប្រមូលឡើងវិញនូវរថយន្ដជាច្រើគ្រឿង ដែលត្រូវធ្វើការជួសជុលសាជាថ្មីទៅលើបញ្ហាមួយនេះ។ 

គូសបញ្ជាក់ឲ្យដឹងថាលោក  Takanobu Ito ដែលនឹងចុះចេញពីតំណែងក្នុងខែមិថុនា នេះ គឺបានគ្រប់គ្រង​តំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honda បានចំនួន ៦ ឆ្នាំទៅហើយ ចាប់តាំងពីឆ្នាំ ២០០៩​ មកម្ល៉េះ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖  jalopnik  


Tags: Vehicle Honda CEO Takanobu Ito Takahiro Hachigo