CamNews

ទូរស័ព្ទ កុំព្យូទ័រ ថេបប្ល៊ែត 

បណ្តាសមិទ្ធិផល Apple ក្នុងសម័យកាលរបស់លោក Steve Jobs

លោក Stave Jobs ត្រូវបានគេចាត់ទុកថាជាមនុស្សដែលទទួលបានជោគជ័យបំផុតនៅក្នុង
វិស័យប្រព័ន្ធបច្ចេកវិទ្យា ។ ចំពោះការចាកចេញពីដំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន
Apple នាពេលថ្មីៗនេះបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពបច្ចេកវិទ្យា
ផងដែ ។ហើយការចាកចេញពីដំណែងជានាយកនោះទៀតសោតត្រូវបានអោយដឹងថា
ដោយសារតែលោកមានជំងឺ ។ ប៉ុន្តែមុននឹងការចាកចេញនេះមានសមិទ្ធិផលជាច្រើនត្រូវ
បានផលិតឡើងក្រោមការគ្រប់គ្រងរបស់លោកតាំងពី Apple I រហូតមកដល់ឧបករណ៍ iPad
ដែលអ្វីទាំងនេះគឺជាស្នាដៃដ៏អស្ចារ្យដែលលោក Steve Jobs បានបន្សល់ទុកមុននឹងចាក
ចេញ ។ ស្វែងយល់ជាមួយយើងខ្ញុំដូចតទៅ ៖
Apple I

កុំព្យូទ័រលើតុ Apple I នេះបង្កើតឡើងដោយលោក Steve Wozniak ជាមិត្តភក្តិរបស់លោក
Steve Jobs ។ ជាសមិទ្ធិផលដំបូងបង្អស់របស់ Apple និងបានបង្ហាញវត្តមានដំបូងនៅខែ
មេសាឆ្នាំ ១៩៧៦ ជាមួយតំលៃ ៦៦៦,៦៦ដុល្លាអាមេរិច ។
Apple II


នេះជាម៉ាស៊ីនកុំព្យូទ័រ Apple II ជាមួយ Disk II floppy disk drive និង Apple Monitor II
សម័យទសវត្សរ៍ឆ្នាំ ១៩៨០ ដែលបានធ្វើការណែនាំក្នុងឆ្នាំ ១៩៧៧ នៅក្នុងពិធីតាំងពិព័រណ៌
West Coast Computer Faire និងបាននាំមកនូវជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញរបស់
Apple នាពេលនោះ ។ មានម៉ាស៊ីន Apple II នេះចំនួន ៥លានគ្រឿងដែលត្រូវបានផលិត
ឡើង រហូតមកដល់ឆ្នាំ ១៩៩៣ ។
Apple III

មានវត្តមានដំបូងនៅក្នុងឆ្នាំ ១៩៨០ សំរាប់បំរើដល់អ្នកជំនួញទាំងឡាយក្នុងតំលៃ ៧៨០០
ដុល្លាអាមេរិច ។ Apple III ត្រូវបានចាត់ទុកថាជាការបរាជ័យមួយយ៉ាងធំរបស់ Apple និង
បានធ្វើការផ្អា្កកផលិតនៅខែ កញ្ញា ឆ្នាំ ១៩៨៥ ។
Apple Lisa


ដំណាក់កាលរីកចំរើនរបស់គំរូ Lisa នេះចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៧៨ ដែលយកឈ្មោះតាម
ឈ្មោះកូនស្រីរបស់លោក Steve Jobs ។ បន្ទាប់មកលោក Steve Jobs ក៏បានផ្លាស់ប្តូរនូវ
គំរោងនេះដោយបានមកចូលរួមក្នុងគំរោង Macintosh វិញ ។
Apple Macintosh


បានធ្វើការណែនាំជាលើកដំបូងក្នុងឆ្នាំ ១៩៨៤ ពីរឆ្នាំមុនពេលដែលលោកចាកចេញពី
Apple ។ Macintosh គឺជាគំរូម៉ាស៊ីនពាណិជ្ជកម្មដំបូងដែលទទួលបានជោគជ័យអាស្រ័យលើ
ការបំពាក់ឧបករណ៍ Mouse និងបន្ទះក្រាហ្វិចជំនួសអោយការសរសេរ command-line ។
iPod


លោក Steve Jobs បានត្រលប់មកចូល Apple វិញក្នុងឆ្នាំ ១៩៩៩ ជាមួយបដ្ដិវត្តន៍ថ្មី គឺ
ឧបករណ៍ iPod ដែលបានធ្វើការតាំងពិព័រណ៌ជាលើកដំបូងក្នុងឆ្នាំ ២០០១ ។ បន្ទាប់មក
កម្មវិធីរបស់ iTunes ក៏បានបង្ហាញមុខឡើង ។
MacBook

Laptop ប្រភេទ MTXT MacBook បានធ្វើការណែនាំជាលើកដំបូងក្នុងខែ មករាឆ្នាំ ២០០៦
ពីរឆ្នាំក្រោយមកម៉ាស៊ីន MacBook Air មានកំរាស់ស្តើងក៏បានបង្ហាញវត្តមានរបស់ខ្លួនជា
បន្ត ។
iPhone

ទូរស័ព្ទដៃ iPhone ដំបូងត្រូវបានលោក Steve Jobs ធ្វើការបង្ហាញនៅខែ មករាឆ្នាំ ២០០៧
និងចេញលក់នៅលើទីផ្សារ ៦ខែក្រោយមក ។ Interface និងអេក្រង់ Touch-Screen រួមនឹង
ប៊ូតុង Touch-Screen ជំនួសអោយប៊ូតុងរឹងត្រូវបានចាប់ផ្តើមរីកសុះសាយតាំងពីពេលនោះ
មកផងដែរ ។
iPad

លោក Steve Jobs បានធ្វើការបង្ហាញនូវឧបករណ៍ iPad ដែលជាស្នាដៃរចនារបស់លោក
Jonathan Ive ជាលើកដំបូងក្នុងខែ មេសាឆ្នាំ ២០១០ ។ iPad ប្រមាណជា ១៥ លានគ្រឿង
ត្រូវបានលក់ពេញទីផ្សារលើពិភពលោក មុនពេលវត្តមានរបស់ iPad 2 បង្ហាញមុខកាលពី
ខែ មិនា ២០១១ កន្លងទៅនេះ ៕
(ពី Techworld )
រដ្ឋា

Tags: