CamNews

យល់ដឹង 

វិធីសាស្ត្រធម្មជាតិ​៥យ៉ាង អាច​ជួយ​បំបាត់​បញ្ហា​ក្លៀក​ខ្មៅ

បរទេស៖ មូលហេតុចម្បងដែលធ្វើឲ្យក្លៀករបស់អ្នកខ្មៅ គឺដោយសារការកោររោមក្លៀក ការប្រើក្រែមជម្រុះ ការបែកញើស ការសេពគ្រឿងស្រវឹង និងការប្រើប្រាស់គ្រឿងសម្អាងដូចជា ទឹកអប់ជាដើម។


ខាងក្រោមនេះ ជាដំណោះស្រាយ ដើម្បីជួយបំបាត់បញ្ហាក្លៀកខ្មៅតាមបែបធម្មជាតិ៖

១. Baking Soda
មានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយសម្អាត និងកម្ចាត់បញ្ហាក្លៀកខ្មៅបានយ៉ាងប្រសើរ។ ដោយគ្រាន់តែយក Baking Soda ចំនួនពីរស្លាបព្រាបាយ បន្តក់ទឹកចូលពីរបីដំណក់ រួចយកមកលាបឲ្យក្រាស់នៅលើក្លៀក។ អនុវត្តន៍បែបនេះ ៣ ទៅ ៤ ដងក្នុងមួយសប្ដាហ៍នោះ បញ្ហាក្លៀកខ្មៅនឹងត្រូវបានបំបាត់។



២. ម្សៅ Gram និងទឹកដោះគោយ៉ាអួ
ប្រើម្សៅ Gram ចំនួនពីរស្លាព្រាបាយ ទឹកដោះគោយ៉ាអួចំនួន ១ ស្លាបព្រាបាយ និងទឹកក្រូចឆ្មាមួយស្លាបព្រាបាយលាយចូលគ្នា បន្ទាប់យកមកលាបនៅលើក្លៀក មុនពេលដែលអ្នកងូតទឹក ទុកចោលរយៈពេល ៣០ នាទីចាំលាងជាមួយទឹកត្រជាក់ចេញ។ ការធ្វើបែបនេះ អាចធ្វើឲ្យក្លៀករបស់អ្នកស និងភ្លឺម៉ត់រលាង។


៣. ក្រូចឆ្មារ និងត្រសក់
យកទឹកក្រូចឆ្មារ និងត្រសក់មកលាយជាមួយគា្ន រួចយកមកលាបនៅត្រង់កន្លែង ដែលកំពុងមានបញ្ហានោះ វានឹងអាចជួយឲ្យក្លៀករបស់អ្នក មានសភាពទន់ ហើយភ្លឺរលាងថែមទៀត។


៤. ទឹកដោះគោ និងទឹកឃ្មុំ
ជាឱសថដ៏មានប្រសិទ្ធបំផុត សម្រាប់ជួយឲ្យក្លៀករបស់អ្នក ប្រែសភាពមកជាសស្រស់ថ្លា និងទន់រលាង។ ដោយគ្រាន់តែយកទឹកដោះគោ និងទឹកឃ្មុំលាយចូលគ្នា ឬអាចបន្ថែមជាមួយនឹងម្សៅរមៀតបន្តិច រួមយកមកលាបនៅលើក្លៀក ទុកឲ្យស្ងួតចាំលាងសម្អាតទឹកចេញជាការស្រេច។


៥. ប្រេងដូង
សម្បូរដោយជាតិវីតាមីន E ដែលវាជាឱសថដ៏ល្អប្រសើរ សម្រាប់កាត់បន្ថយបញ្ហាក្លៀកខ្មៅ និងធ្វើឲ្យក្លៀកភ្លឺរលាង។ អ្នកគ្រាន់តែធ្វើការម៉ាស្សាក្លៀករបស់អ្នកជាមួយប្រេងដូងរៀងរាល់ថ្ងៃ ទុកចោលរយៈពេល ១០ នាទី មុនពេលអ្នកងូតនោះ បញ្ហាក្លៀកខ្មៅរបស់អ្នកនឹងត្រូវបានបំបាត់៕

 


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh