CamNews

តារា 

តោះទៅស្គាល់តារាល្បីទាំង ៧ ដួង ដែល ស្អាត ឆ្លាត ល្បី អ្វីដែលពិសេសគឺ រកទិញតាមផ្សារមិនបាន គឺពួកគេរៀនពូកែ

ព័ត៌មានកំសាន្ត ៖ មិនថាមនុស្សប្រុស ឬ មនុស្សស្រី តារាល្បី ឬអ្នកធម្មតានោះទេ អ្វីដែលមនុស្សគ្រប់គ្នាខ្វះមិនបាននោះគឺ ចំណេះវិជ្ជា ដែលរកទិញនៅតាមទីផ្សារមិនបាន ។ 


ពេលនេះ Camnews នឹងបើកបង្ហាញមុខតារាល្បីរបស់ប្រទេសថៃ ទាំង ៧ ដួង ដែល ស្អាត ឆ្លាត ល្បី អ្វីដែលពិសេសគឺ រកទិញតាមផ្សារមិនបាន គឺពួកគេរៀនពូកែ និងពោរពេញទៅដោយចំណេះដឹងខ្ពង់ខ្ពស់ទៀតផង ។ 

នាង Taew Natapohn


បានបញ្ចប់ថ្នាក់បរិញ្ញប័ត្រជាន់ខ្ពស់ (ទី២) ពីសាកលវិទ្យាល័យ Faculty of Architecture, Chulalongkorn University​ ។ 

នាង Mew Nittha


បានបញ្ចប់ថ្នាក់បរិញ្ញប័ត្រជាន់ខ្ពស់ (ទី២) ពីសាកលវិទ្យាល័យ Srinakharinwirot University និងជាអ្នកឆ្នៃម៉ូដ ជាមួយនិងកម្រិត (Fashion Design) GPA 3.46​ ទៀតផង ។ 

នាង Aom Sushar


បានបញ្ចប់ថ្នាក់បរិញ្ញប័ត្រជាន់ខ្ពស់ (ទី២) ពីសាកលវិទ្យាល័យ Srinakharinwirot University និងជាអ្នកពូកែខាងដឹកនាំសម្តែងជាមួយនិងកម្រិត GPA 3.50 ។ 

នាង Deborah See 


នាងបានបញ្ចប់ថ្នាក់ថ្នាក់បរិញ្ញប័ត្រជាន់ខ្ពស់ (ទី១) ពីសាកលវិទ្យាល័យពីកូរ៉េខាងត្បូងដែលមានឈ្មោះថា University of Southern California ហើយរៀនចប់ផ្នែក ទំនាក់ទំនងសារព័ត៌មាននិង អនុបណ្ឌិតពាណិជ្ជកម្មនិងគ្រប់គ្រង ពីសាកលវិទ្យាល័យតែមួយជាមួយគ្នា ។

នាង Patricia Good


កំពូលស្រីស្អាត ដែលឆ្លាត ហើយពូកែ គឺនាង Patricia Good បើទោះបីជានាងខិតខំប្រឹងប្រែងធ្វើការ និងរៀនសូត្រ យ៉ាងលំបាក ហើយនៅទីបំផុតមានសាកលវិទ្យាល័យចំនួន ៥ ឯណោះ ដែលបានជ្រើស រូបនាងដើម្បីចូលរៀន ដើម្បីពីធ្វើការប្រលងយ៉ាងយុត្តិធម៌ជាទីបំផុតហើយ ។ ហើយបច្ចុប្បន្ន តារាថៃរូបនេះបានសិក្សានៅសាកលវិទ្យាល័យ Chulalongkorn University ផ្នែកដែលទាក់ទងជាមួយនិងវិស័យសិល្បៈ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត នាងទទួលបានកម្រិតដល់ទៅ GPA 4.0 សម្រាប់ឆមាសទីមួយ ដែលខ្លួននាងកំពុងតែស្ថិតក្នុងឆ្នាំទីមួយ ដែលទើបតែប្រលូកក្នុងជីវិតថ្មី បន្ទាប់ពីចប់ថ្នាក់វិទ្យាល័យផងដែរ ។ 

នាង Ja Jitapa


នាងបានបញ្ចប់ថ្នាក់ថ្នាក់បរិញ្ញប័ត្រជាន់ខ្ពស់ (ទី១) ពីសាកលវិទ្យាល័យ Chulalongkorn University ខាងផ្នែកសិល្បៈនិងគំនូរ ។ 

នាង Bebe Thanchanok


នារីសម្បូរស្នេហ៍រូបនេះបាន បញ្ចប់ថ្នាក់ថ្នាក់បរិញ្ញប័ត្រជាន់ខ្ពស់ (ទី១)​ ជាមួយនិងកម្រិត GPA 3.91 ពីសាកលវិទ្យាល័យល្បីឈ្មោះ Assumption University ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ហើយ នាង Bebe Thanchanok ថែមទាំងជាគ្រូពិសេសម្នាក់ ដែលបង្រៀនមុខវិជ្ជា ទីផ្សារ (marketing) នៅសាកលវិទ្យាដែលនាងរៀនថ្នាក់នេះតែម្តង ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Taew Natapohn Mew Nittha