CamNews

រថយន្ត 

ក្រុមហ៊ុនផលិតរថយន្ដ Ford ប្រកាសឲ្យប្រមូលត្រលប់មកវិញនូវស៊េរី 2015 Mustang មាន​បញ្ហាត្រូវជួសជុលឡើងវិញ

យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដ Ford សូមប្រកាសជាសារធារណៈ​ជនឲ្យបានជ្រាបថា គ្រប់បណ្ដា​អតិថិជន Ford ម៉ូដែល  2015 Mustang ដែលបានចរាចរ លើទីផ្សារ​កាលពី​ខែ កញ្ញា ឆ្នាំ ២០១៤ នេះ ក្រុមហ៊ុនសូមប្រកាស​ឲ្យបញ្ជូនត្រលប់មកក្រុមហ៊ុនវិញ ដែលផលវិបាកត្រូវប្រឈមមុខនិង ការ​ខុស​បច្ចេកទេស ត្រង់ទំពក់ខ្សែក្រវ៉ាត់សុវតិ្ថភាពរថយន្ដ។ បរិមាណដែលទើបតែដំណើរការ គឺ ៥៣ គ្រឿង​​។ 

យោងតាមការរាយការណ៍របស់ក្រុមហ៊ុនបាន ប្រកាសថា គោលបំណងដែលក្រុមហ៊ុនត្រូវប្រមូលយក​មកវិញនោះ គឺត្រូវធ្វើការជូសជុលឡើងវិញឲ្យបានលឿនបំផុត ។ ចំពោះដំណឹងដែល ទើបតែទទួលបាន​ពេលនេះ​ មិនមែនមានន័យថាមានគ្រោះថ្នាក់ត្រូ​វជួបប្រទះដោយសាររថយន្ដនោះទេ គឺគ្រប់​យ៉ាងស្ថិត​ក្រោមការ​ប​ង្ហាញលទ្ធិផលពីសាកល្បងធ្វើតេស្ដ ។​ មិនត្រឹមតែប៉ុណ្ណោះទៀតសោត ប្រហែល​ជាទាក់​ទង​ទៅនិង ពោងសុវត្ថិភាពទឿតផង។ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed 




Tags: Vehicle 2015 Ford Mustang