ការប្រកូតកីឡា Olympics ក្នុងឆ្នាំ២០១២ និងត្រូវបានចាក់ផ្សាយជាទំរង់រូបភាពប្រភេទ 3D
នេះបើតាមការចេញផ្សាយមួយដោយក្រុមហ៊ុន អេឡិចត្រូនិចដ៏ធំរបស់ប្រទេសជប៉ុនគឺក្រុម
ហ៊ុន Panasonic។
ក្រុមហ៊ុន Panasonic បាននិយាយថា �ទស្សនិកជន នៅជុំវិញពិភពលោកអាចនិងទស្សនា
នូវពិធី ធំៗរបស់ Olympics ដូចជា ពិធីបើកការប្រកួត និងពិធីបិទការប្រកួតក្នុងទំរង់ ក្នុងទំរង់
3D�។
ការប្រកួតជាង ២០០ម៉ោង នៃកីឡាគ្រប់ប្រភេទដែលចូលរួមប្រកូតនិងត្រូវបានបំលែងដោយ
ប្រពន្ធ័ cutting-edge Panasonic technology ដែលនិងចាប់ផ្តើមនៅ ក្នុងថ្ងៃ ២៧ ខែ កក្កដា ឆ្នាំ
២០១២។ លោក Takumi Kajisha អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន Panasonic បានលើកឡើង
ថា �វាគ្មានអ្វីគួរអោយងឿងឆ្ងល់ទេដែលថាការប្រកួតនេះនិងផ្តល់អោយយើងនូវទីផ្សារដ៏ល្អមួយ
សំរាប់ប្រពន្ធ័ 3Dនេះ។� លោកបានបន្ថែមទៀតថា �ទូរទស្សន៍ប្រភេទ3Dអាចនិងផ្លាស់ប្តូរនូវបទ
ពិសោធន៍របស់អ្នកទស្សនា កម្មវិធីដ៏អស្ចារ្យនេះនៅក្នុងផ្ទះរបស់គេ�។ លោក Manolo Romero
ប្រធានផ្នែកផ្សព្វផ្សាយរបស់កីឡាអូឡាំពិច បាននិយាយថា �ពួកយើងមានជំនឿចិត្តថាការធ្វើ
អោយមានការផ្សព្វផ្សាយជាប្រភេទ 3D ជាលើកដំបូងនៅក្នុងទីក្រុងLondon នៅឆ្នាំ២០១២ និង
អាចធ្វើអោយ វាក្លាយទៅជា ការប្រកួតដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្រ្ត�៕
ដកស្រង់ចេញពី Bangkok Post
ប្រែសំរួលដោយ វឌ្ឍនា