CamNews

ព័ត៌មានអន្តរជាតិ 

"មិនចង់ទេ តែជាគ្រោះកាច គេរបូតពីដៃខ្ញុំ" ដំណើររឿង រន្ធត់​ សព ក្មេងតូច វ័យ ៣ឆ្នាំ

ព័ត៌មានអន្តរជាតិ ៖ ឪពុកក្មេងតូច វ័យទើបតែ ៣ ឆ្នាំ   សាកសព  ស្លាប់បាត់បង់ជីវិត អណ្តែតដល់ ច្រាំងប្រទេស ទួរគី បង្កជាភាពតក់ស្លុតទូទាំងពិភពលោកនោះ បញ្ជាក់អោយដឹង ជាមួយនឹងអារម្ម ណ៍ក្តុកក្តួល និងរន្ធត់ចិត្ត ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ ថា កូនប្រុសតូចរបស់លោកបានរអិលរបូត ចេញពីដៃរបស់លោក ខណៈទូកតូចធ្វើដំណើរ របស់ពួកគេ ក្រឡាប់លិច  នៅលើផ្លូវទឹក​ធ្វើដំណើរ ទៅកាន់ប្រទេសក្រិក ។



Abdullah គឺជាឈ្មោះបុរសជា ឪពុក ក្មេងតូច ដែល  ជា ជនរងគ្រោះស្លាប់បាត់បង់ជីវិត វ័យទើបតែ ៣ ឆ្នាំ ។ លោក Abdullah គឺជាបេក្ខភាពតែម្នាក់គត់ដែលមានឱកាសរស់រានមានជីវិតក្នុងចំណោម គ្រួសាររបស់លោក ពោល ភរិយាឈ្មោះ Rihana កូនប្រុសវ័យ  ៤ ឆ្នាំ ឈ្មោះ Ghaleb និងកូនប្រុស តូចវ័យ​៣ ឆ្នាំឈ្មោះ Aylan ទាំង ៣ នាក់ បានស្លាប់ ក្រោយ ជួប  គ្រោះអកុសល ទូកតូច ធ្វើដំណើរ ចំណាកស្រុក ក្រឡាប់លិច ។


"វិនាទីនោះ ខ្ញុំកាន់ដៃ ប្រពន្ធខ្ញុំបាទ តែជាអកុសល កូនតូច បានរអិល និងរបូតចេញពីដៃខ្ញុំបាទ វា គឺជាលក្ខខ័ណ្ឌប្រឈមជាខ្លាំង មេឃខ្មៅមួរមី ខ្យល់ខ្លាំង ឈានទៅពន្លិចទូកចំណាកស្រុកតូចមួយ នេះតែម្តង ពួកគេទាំងអស់គ្នា បានត្រឹមតែស្រែក​ភ័យស្លន់ស្លោដង្ហោយរកជំនួយ" លោក Abdullah គូសបញ្ជាក់ដល់សារព័ត៌មាន Dogan ប្រទេសទួរគី ១ ថ្ងៃក្រោយ ក្រោយជួបគ្រោះអកុសល ។

គួរបញ្ជាក់ថា អំឡុងថ្ងៃពុធ កន្លងទៅនេះ ជនអន្តោប្រវេសន៍ ស៊ីរី ១២ នាក់  បានលង់ទឹកស្លាប់ នៅ ពេលដែលទូកចំណាកស្រុក​២ គ្រឿង ក្រឡាប់លិច នៅលើដែនទឹក ប្រទេស  ទួរគី​ អំឡុង ការធ្វើដំ ណើរឆ្ពោះទៅកាន់ កោះ Kos ប្រទេសក្រិក ដើម្បីស្វែងរក ការ  រស់នៅ ល្អ  ប្រសើរ ក្នុងទឹកដី តំបន់ អឹរ៉ុប ។ ពីមួយថ្ងៃទៅមួយថ្ងៃ មានករណី ជនចំណាកស្រុក រាប់រយ រាប់ពាន់នាក់ធ្វើដំណើរចំណាក ស្រុកទៅកាន់ សហគមន៍អឺរ៉ុប ស្វែងរកការរស់នៅប្រសើរ ប៉ុន្តែ មិន  ទាំង  អស់នោះទេ ជួបវាសនា ល្អ ក្នុងនោះ ភាគច្រើនបានជួបគ្រោះអាក្រក់ ក្រឡាប់លិចទូក ជាច្រើនលើក និង ច្រើនសា តែទើប តែមកទល់នឹងបច្ចុប្បន្នភាព ថ្ងៃព្រហស្បត្ត៍នេះ ពិភពលោក មានភាពតក់ស្លុត និងរន្ធត់ជាខ្លាំង នៅ ពេលដែលសពក្មេងតូច ចំណាកស្រុក វ័យ ៣ ឆ្នាំ អណ្តែតដល់ច្រាំង  ប្រទេស ទួរគី   ដែលជាសារ មួយផ្ទុះការរិះគន់ ដល់ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS ដែលបាននាំអោយជីវិត ក្មេងតូចជួបគ្រោះ អកុសលមួយនេះ ព្រោះថា ក្រុមគ្រួសារក្មេងតូច ព្យាយាម រត់គេចចេញពីភ្លើង   សង្គ្រាម ពួក ISIS នៅក្នុងប្រទេសស៊ីរី ម្យ៉ាងវិញទៀត បរិបទនេះ ក៏មានការដាក់បន្ទុក ទៅដល់ រដ្ឋា ភិបាល សហគម ន៍អឺរ៉ុប ដែលតែងតែមាននយោបាយអមនុស្សធម៌ ទៅលើ ជនភៀសខ្លួន ៕

- អាន ៖ សពក្មេងតូច លង់ទឹក ទើរលើឆ្នេរ ផ្ទុះក្តីអាសូរ មួយទ្វីបលោក ដាក់បន្ទុក ស្តីអោយខ្លាំង ពួក ISIS


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda