(សុខភាព)៖ មានពេលខ្លះស្ត្រីក៏ត្រូវមានការទទួលខុសត្រូវ ចំពោះបញ្ហានៃសម្ព័ន្ធភាព ជាមួយដៃគូមេត្រីផងដែរ ដែលតម្រូវឱ្យមានការចេះជួយបង្កើនអារម្មណ៍ និងភាពត្រេកត្រអាលដោយខ្លួនឯង កុំចាំតែទទួលភាពសុខស្រួល ឬឱ្យគេដុតកម្សួលមុនរហូតនោះ។
ស្ត្រីទាំងឡាយក៏អាច ធ្វើឱ្យអារម្មណ៍ខ្លួនឯងស្រៀវស្រើបក្នុងពេល លេងល្បែងលើគ្រែយ៉ាងពេញចិត្ត បំផុតជាមួយនឹងវិធីសាស្ត្រទាំង៤ដូចខាងក្រោមនេះ ៖
០១) ធ្វើអារម្មណ៍អៀនប្រៀន : អ្នកគួរសម្ដែងឬកពាអៀនប្រៀនមុនសិន ដើម្បីទាក់ទាញអារម្មណ៍ដៃគូ ជាមួយនឹងការប្រើវិធីទាក់ទាញអារម្មណ៍បែបស្រាលៗ ដូចជាស្លៀកពាក់ឈុតដេកស្ដើងៗ និងសិចស៊ីបំផុត។ បន្ទាប់មកទើបចាប់ផ្ដើមប្រើសកម្មភាពបបោសអង្អែល ដើម្បីបង្ហាញឱ្យគេដឹងថាអ្នកកំពុងតែមានអារម្មណ៍ផ្លូវភេទពុះកញ្ជ្រោល។
០២) ងូតទឹកក្នុងបន្ទប់រួមគ្នា : វិធីមួយនេះអាចចាត់ទុកថាជាភាពរ៉ូមែនទិកមួយជួយសាងអារម្មណ៍ឱ្យពុះកញ្ជ្រោល។ ការដែលបានដុសក្អែលឱ្យគ្នាទៅវិញទៅមក អាចធ្វើឱ្យអ្នកទាំងពីរកើតមានអារម្មណ៍ផ្លូវភេទដុតរោលបានយ៉ាងឆាប់បំផុត។ ម្យ៉ាងទៀត ប្រសិន បើនៅក្នុងផ្ទះមានអាងងូតទឹក អ្នកអាចធ្វើសកម្មភាពនៅក្នុងនោះតែម្ដង។ ផ្ទុយទៅវិញ ប្រសិនបើគ្មាន អ្នកអាចនឹងហត់នឿយបន្តិច ព្រោះត្រូវប្រើក្បាច់ឈរ ប៉ុន្តែទោះបីលំបាកបន្តិចក្ដី តែការងូតទឹករួមគ្នានៅក្នុងបន្ទប់ទឹកពិតជាបង្កើតអារម្មណ៍មួយដែលពិបាកនឹងបំភ្លេចបាន។
០៣) លេងល្បែងបិទភ្នែក : ជាទូទៅ ស្ដ្រីតែងបារម្ភពីរឿងរាងកាយនិងមានភាពអៀនខ្មាសច្រើនទើបភាគច្រើនតែងចូលចិត្តឡើងឋានសួគ៌នៅក្នុងទីងងឹតដោយរំពឹងថាភាពងងឹតអាចជួយបិទបាំងរាងកាយរបស់។ បើយ៉ាងដូច្នេះ យើងសូមណែនាំឱ្យអ្នកប្រើវិធីបិទភ្នែកនៅក្នុងអំឡុងពេលរួមរ័កតែម្ដងទៅ ដោយទុកឱ្យគូស្នេហ៍ធ្វើសកម្មភាពរហូតដល់ទីបំផុត ដោយអ្នកគ្រាន់តែបង្ហាញនូវអារម្មណ៍ស្រៀវស្រើបជាមួយនឹងសូរសម្លេងថ្ងួចថ្ងូរបញ្ជាក់ពីភាពសុខស្រួល។ វិធីនេះ ក្រៅពីធ្វើឱ្យដៃគូរបស់អ្នកមានអារម្មណ៍រីករាយចំពោះសម្មភាពរបស់គេ ថែមទាំងជួយជម្រុញក្ដីសុខរបស់អ្នកឡើងដល់ចំណុចកំពូលយ៉ាងអស្ចារ្យផងដែរ។
០៤) គ្រប់គ្រងចង្វាក់ស្នេហា : ការប្ដូរសកម្មភាពរបស់ខ្លួនឯងពីអ្នកដែលត្រូវគេគ្រប់គ្រង ទៅជាអ្នកកំណត់សកម្មភាពរួមភេទវិញ ប្រាកដជាជួយឱ្យអ្នកអាចកំណត់បាននូវចំណុចភ្ញោចអារម្មណ៍ចំគោលដៅជាងបុរសជាអ្នកគ្រប់គ្រង ដូចជាការរំអុក ឬត្រដុសថើៗនៅចំណុចគ្លីតូរីស(សិរ)ដែលជាទីកន្លែងសំខាន់របស់អ្នក ប៉ុន្តែទោះជាយ៉ាងណា អ្នកក៏ត្រូវធ្វើឱ្យភាគីបុរសដែលជាដៃគូ ទទួលបានអារម្មណ៍ស្រៀវស្រើបដល់កម្រិតដូចគ្នាផងដែរ ទើបជាការប្រសើរ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី