CamNews

យល់ដឹង 

ក្រុមហ៊ុនផលិត របស់ក្មេងលេង ព្រួយបារម្ភ ដូលរលំព្រោះ iPad

ថ្ងៃបុណ្យចូលឆ្នាំថ្មី ក៏ដូចជាមុនឆ្នាំថ្មីនោះគឺថ្ងៃណូអែល ដែលទើបនឹងកន្លងផុតទៅកាលពីសប្ដាហ៍
មុននេះ ជាទម្លាប់តាំងពីឆ្នាំ ១៩៨៣ មកនៅសហរដ្ឋអាមេរិកក៏ដូចជានៅតាមបណ្ដាប្រទេសមួយ
ចំនួនធំ គេបានទិញរបស់លេងជាកាដូសម្រាប់ជូនដល់ក្មេងៗក្នុងឱកាសនេះ ដើម្បីឱ្យពួកគេមាន
ទឹកចិត្តកក់ក្ដៅ ក្នុងការទទួលយកឆ្នាំថ្មី ប៉ុន្តែរយៈពេលជាង ៣០ កន្លងមកនេះពិតជាមានការផ្លាស់
ប្ដូរច្រើន តែមិនច្រើនដូច ២០១២ នេះនោះទេ។

ក្នុងឆ្នាំ ២០១២ កន្លងទៅនេះ គេបានធ្វើស្ថិតិទៅលើការលក់ប្រដាប់ក្មេងលេងដែលជាទូទៅគឺជា
ផ្នែកមួយនៃការអប់រំ ក៏ដូចជាកំសាន្តរបស់កុមារដែល ក្មេងៗតែងតែចង់បាននាថ្ងៃបុណ្យណូអែល
និងឆ្នាំថ្មី។

ក្នុងការធ្វើស្ថិតិនេះគេបានលើកយកក្រុមហ៊ុនយក្សចំនួន ២ ដែលមានសក្ដានុពលខាងផលិតនិង
ចែកចាយរបស់ក្មេងលេងជាង ៥០ មកហើយនោះគឺ Mattel និង Hasbro តែជាអកុសលចម្លើយ
ដែលគេបានត្រលប់មកវិញនោះគឺ ក្រុមហ៊ុនទាំង ២ កំពុងតែភ័យខ្លាចដួលរលំដោយសារតែក្មេងៗ
ទាំងអស់នោះលែងមានចិត្តចង់លេងរបស់ក្មេងលេងទៀតហើយ អ្វីដែលគេត្រូវការនោះគឺ iPad
និងទូរសព្ទទំនើប។

ក្រុមហ៊ុនទាំង ២ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនយក្សដែលផលិតនូវរបស់ក្មេងលេងម៉ាកល្បីៗជា
ច្រើន ប៉ុន្តែសម្រាប់ការលក់រយៈពេល ២ ឆ្នាំចុងក្រោយគឺវាមានការថយចុះជាពិសេសគឺរដូវកាល
Holiday Season មិនអាចលក់ដាច់ដូចប៉ុន្មានឆ្នាំមុននោះទេ។

តាមការធ្វើការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានជំនាញបានឱ្យដឹងថាក្នុង ១០ នាក់ក្មេងនៅអាមេរិក
មាន ៨ នាក់គឺធ្វើមុខក្រញ៉ូវក្នុងការទទួលយកកាដូរដែលជារបស់លេងដោយសារតែពួកគេចង់បាន
iPad និងទូរសព្ទទំនើប។

តើអ្នកគិតយ៉ាងណាដែរចំពោះបញ្ហាមួយនេះ? តើការឱ្យក្មេងៗប្រើប្រាស់ iPad និងទូរសព្ទទាំងនោះ
អាចមានផលប្រយោជន៍ឬផលអាក្រក់?

ដោយ៖ ផានិត
ប្រភពពី៖ k14 


Tags: lifestyle knowledge