CamNews

ម៉ូតូ 

រួបរាងដ៏តូច​ច្រឡឹងថ្មី​មកដល់ហើយ គឺ Kawasaki KLX 110L

ក្រុមហ៊ុន Kawasaki សូមចូលមកបង្ហាញខ្លួនសារជាថ្មីនូវ សម្មិទ្ធិផលថ្មីមួយទៀត គឺ Kawasaki KLX 110L ។

ឆ្លងកាត់ការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន​ លើភាពងាយស្រួលក្នុងការធ្វើដំណើរ ក្រុមហ៊ុនសូម ធ្វើការ​បង្ហាញស្នាដៃមួយទៀត នោះគឺ Kawasaki KLX 110L​។ ម៉ូដែលថ្មីមួយនេះ គឺជាប្រភេទម៉ូតូ​ dirt bike ប្រើរួបរាងលក្ខណៈតូចល្មម ហើយសាកសមនិងស្រទាប់អ្នកប្រើប្រាស់។ មិនប្លែកពីអ្វីដែល​យើង​​បាន​ឃើញនោះទេ ទាំងរូបរាង កំពស់ ពិតជាសាកសម អាចនិយាយបានថា ពិតជាម៉ូតូដែល​មាន​លក្ខណៈពិសេសច្រើន។ តើលក្ខណៈពិសេសរបស់វាមានអ្វីខ្លះ?

ដើម្បីដោះស្រាយចំងល់ ដែលស្ថិតក្នុងការគិត ក្រុមហ៊ុនសូមលើកយកមកបង្ហាញឲ្យកាន់តែច្បាស់​​សម្រាប់ម៉ូតូថ្មីគ្រឿងមួយនេះ ក្រុមហ៊ុនសូមបង្ហាញថា គឺជាប្រភេទម៉ូតូដែលផលិតក្នុង ឆ្នាំ ២០១៥ ប្រើ​សមាសភាព ម៉ាស៊ីន ១ មានកម្លាំង ១១២ សេសេ អមនិងស៊ឺប៉ាប់ ២ និងមានដំណាក់កាលម៉ា​ស៊ីន ៤​ លេខ ប្រថាមពលក្នុងប្រព័ន្ធ Carburettor ។ ចំណេែកតំលៃវិញគឺ ២៤៩៩ ដុល្លារ។ ជាមួួយ​និងគោលជំហ៊រ​ដ៏រឹងមាំ និង តូចច្រឡឹង គឺមានតែ Kawasaki KLX 110L​។ 








ប្រែសម្រួលសដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed 



 



Tags: Vehicle Kawasaki KLX 110L