CamNews

កុំព្យូទ័រ 

របៀបនៃការ ដោនឡូត ខ្សែភាពយន្ត ដែលមានទំហំធំ

ប្រសិនបើលោកអ្នក មានអ៊ីនធឺណេត និង ចូលចិត្ត ទស្សនា ខ្សែភាពយន្ត នោះលោកអ្នក
មិនចាំបាច់ទៅហាងលក់ស៊ីឌី ទិញទៀតទេ ដោយគ្រាន់តែអនុវត្តនៅជំហានងាយៗ ដូច
ខាងក្រោមដែលត្រូវបានបង្ហាញលើប្រព័ន្ធប្រតិបត្តការ Windows និង កម្មវិធី Firefox៖

១. លោកអ្នកត្រូវការកម្មវីធី មួយហៅថា Utorrent ដែលជាកូនកម្មវីធីមួយសម្រាប់ជាជំនួយ
ក្នុងការដោនឡូត។

-បើកកម្មវិធី Firefox និង បើកគេហទំព័រ www.utorrent.com និង ចុចលើ "Free Download"។

- រងចាំការ ដោយឡត បញ្ចប់ និង រកកន្លែងដែល កម្មវីធី Utorrent ដែលត្រូវបានដោនឡូតចូលទៅ។

ជាទូទៅ ឯកសារដោយឡូតត្រូវបានចូលទៅក្នុង Folder "Download"។ បន្ទាប់ពីរកឃើញ កម្មវីធី Utorrent ដែលត្រូវបានដោនឡូតដាតទៅ លោកអ្នកត្រូវតម្លើងវា ដោយ ចុច ២ ដង ( double click)។

២. បន្ទាប់ពីលោកអ្នកបានតម្លើងកម្មវិធី Utorrent រួចហើយ លោកអ្នកត្រូវបានស្វែងរក ខ្សែភាព
យន្ត ដែលលោកអ្នកចង់ទស្សនា។

- ឧបមាថា​ លោកអ្នកចង់ទស្សនា ខ្សែភាពយន្ត មួយឈ្មោះថា "A walk to remember" នោះ
លោកអ្នកត្រូវស្វែងរក ឯកសារ ប្រភេទ Torrent របស់ខ្សែភាពយន្ត រឿង "A walk to remember" ។

- វាយ " a walk to remember torrent" ក្នុងគេហទំព័រ www.google.com។


៣. បន្ទាប់ពីធ្វើការស្វែងរក "a walk to remember torrent" នោះគេហទំព័ររបស់ Google បានបង្ហាញនូវគេហទំព័រជាច្រើនដែលអាចឲ្យលោកអ្នក ដោនឡូត បាន។ក្នុងការណែនាំនេះ យើងខ្ញុំដោយឡូតពីគេហទំព័ររបស់ www.isohunt.com

-ចុចលើ គេហទំព័ររបស់ isohunt.com
-ស្វែងរក "a walk to remember" ក្នុងតារាងរបស់គេហទំព័រ isohunt.com


៤. ចុចលើ Download.torrent ហើយជ្រើសរើស Open With Utorrent បន្ទាប់មក ចុច "OK"។



៥. ទុកឲ្យ កម្មវិធិ Utorrent ធ្វើការដោនឡូតខ្សែភាពយន្ត រហូតដល់ចប់់។

៦. ចុច កូនកណ្ដុរខាងស្ដាំ ហើយជ្រើសរើសយក "Open Containing Folder" ដើម្បីរក ខ្សែ
ភាពយន្ត​ដែលលោកអ្នកបានដោយឡូត។


*សំគាល់៖

១.ខ្សែភាពយន្ត​ មានទំហំធំនោះ រយៈពេលនៃការដោយឡូតអាចមានរយៈពេលយូរ។
ចំពោះកម្មវិធី uTorrent លោកអ្នកអាចបិទវា ហើយ បន្តការដោនឡូត
នៅពេលក្រោយបាន។

២.ក្រៅពី ការដោនឡូត ខ្សែភាពយន្ត​ អ្នកអាចប្រើវិធី ដូចគ្នាសម្រាប់ការដោនឡូត ឯកសារ
ធំៗផ្សេងៗ តាមតម្រូវការ។

៣. រូបភាពិត លើអេក្រង់ កំព្យូទ័ររបស់ អ្នក អាចខុសគ្នានឹងរូបភាពដែលបង្ហាញក្នុងអត្ថបទ
នេះ។
ដោយៈសំអាត

Tags: