CamNews

ព័ត៌មានអន្តរជាតិ 

រន្ធត់ចិត្ដ!! ស្រ្ដីខ្មែរម្នាក់បើករ៉ឺម៉កកង់បីកិនកូនស្រីខ្លួនឯងស្លាប់

ក្មេងស្រីអាយុ ៦ ឆ្នាំម្នាក់ត្រូវបានកិនស្លាប់យ៉ាងអណោចអធ័ម ដោយរ៉ឺម៉កកង់បី បើកបរដោយម្ដាយរបស់នាង ក្រោយពីធ្លាក់ចេញពីរ៉ឺម៉ក នៅក្នុងសង្កាត់វ៉ាងណយ កាលពីរសៀលថ្ងៃព្រហស្បតិ៍។

មន្រ្ដីនគរបាល បាននិយាយថា នៅវេលាម៉ោងប្រហែល ៤ រសៀលថ្ងៃព្រហស្បតិ៍ ស្រ្ដីអាយុ ៤៤ ឆ្នាំ ដែលគេស្គាល់ឈ្មោះខ្មែរថា ចែ បានបើករ៉ឺម៉កកង់បីទៅយកកូនស្រីរបស់គាត់ចេញពីសាលារៀន នៅក្នុងតំបន់ tambon Wangchula និងដឹកនាងត្រឡប់មកផ្ទះវិញ។

នគរបាល បានឱ្យដឹងថា អ្នកស្រីចែ ប្រកបមុខរបរដឹកអីវ៉ាន់លក់តាមរ៉ឺម៉កកង់បី ជុំវិញតំបន់នេះ។  ក្មេងស្រីតូច បានអង្គុយជាមួយម្ដាយរបស់នាងនៅកែបរ៉ឺម៉កអ្នកដុប នៅពេលដែលនាងធ្លាក់ពីរ៉ឺម៉ល។ ម្ដាយរបស់នាង មិនអាចបញ្ឈប់រ៉ឺម៉កទាន់ពេលវេលា ដើម្បីបញ្ជៀសកង់រម៉កមិនឱ្យកិនលើកូនស្រីរបស់គាត់ ដែលរងរបួសត្រង់ក្បាលធ្ងន់ធ្ងរឡើយ។


ក្មេងស្រីរូបនេះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ វ៉ាង ណយ យ៉ាងប្រញាប់ ប៉ុន្ដែជាអកុសលដោយសាររបួសធ្ងន់ធ្ងរពេក នាងក៏បានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យនោះ។

អំឡុងពេលសួរចម្លើយ នៅស្ថានីយ៍ប៉ូលីសវ៉ាងណយ អ្នកស្រីចែ និងប្ដីជនជាតិថៃរបស់អ្នកស្រី មានទុក្ខសោកជាពន់ពេកចំពោះការបាត់បង់កូនស្រីជាទីស្រឡាញ់របស់ពួកគាត់។ ប្ដីរបស់អ្នកស្រី មានការខឹងសម្បារចំពោះប្រពន្ធយ៉ាងខ្លាំង និងបានវាយធ្វើបាបអ្នកស្រីចែផងដែរ ប៉ុន្ដែត្រូវប៉ូលីសចូលទៅទាន់ ហើយក៏បានបញ្ឈប់គាត់។

ប៉ូលីស បានធ្វើការចោទប្រកាន់អ្នកស្រីចែ ពីបទបើកបរធ្វេសប្រហែស ដោយបង្កឱ្យមនុស្សស្លាប់។ ខាងនគរបាល បានអនុញ្ញាតឱ្យអ្នកស្រីចែនៅក្រៅឃុំបណ្ដោះអាសន្នដើម្បីឱ្យអ្នកស្រីរៀបចំធ្វើបុណ្យសពឱ្យកូនស្រីរបស់អ្នកស្រី ដែលបានស្លាប់នេះ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ បាងកកប៉ុស្ដិ៍


Tags: International news