CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់កើនឡើង ៤៤ នាក់​ ក្រោយផ្ទុះ ឃ្លាំងស្តុកគីមី ផ្អើលពេញទីក្រុង (មានវីដេអូ គ្រោះថ្នាក់រន្ធត់)

ព័ត៌មានអន្តរជាតិ ៖ វេលាទាបភ្លឺ ម៉ោង ៣ ព្រឹក ឈាន​​  ចូល ថ្ងៃទី ១៣ សីហា  នេះ មនុស្ស មនុស្ស ប្រមាណ ៤០០ នាក់ ទទួលរងរបួសធ្ងន់​  ស្រាល  ខណៈ  ៤៤ នាក់  ទៀត បានស្លាប់បាត់បង់ជីវិត បាត់ ទៅហើយ បន្ទាប់ ពីមាន ការផ្ទុះ បង្កជាអគ្គីភ័យកើតឡើង នៅឯ  ឃ្លាំងស្តុកទំនិញមួយកន្លែង ក្នុងទីក្រុងធានជីនភាគ ខាង ជើងប្រទេសចិន។ 


ក្រុមពន្លត់អគ្គីភ័យ មកពីក្រសួងសន្តិសុខ សាធារណ បានបញ្ជូនក្រុមពន្លត់អគ្គីភ័យចំនួន១២ក្រុម ទៅកាន់ឃ្លាំងស្តុកទំនិញ ដ៏ធំក្នុងតំបន់ មួយ ឈ្មោះថា រុយហៃ ដែលបានឆេះ តាំងពីពេលយប់មក នោះ ឃ្លាំងស្តុកទំនិញខាងលើនេះ ត្រូវបានគេអះអាងថាផ្ទុកសុទ្ធ តែជាទំនិញដែលមានគ្រោះថ្នាក់ ដល់ សុខភាព ដូចជាសារធាតុគីមីជាដើម។ អគ្គីភ័យបានចាប់ផ្តើមឆាបឆេះខ្លាំង ចាប់ពីម៉ោង ១១ និង ៣០នាទីយប់ថ្ងៃពុធ គឺក្រោយរយៈពេល ៤០  នាទី ដែល  ក្រុម ពន្លត់អគ្គីភ័យ បាន ទទួលព័ត៌ មាន ថា មានអគ្គីភ័យចាប់ផ្តើមឆាបឆេះនោះ។ រហូត  មកដល់  រសផលថ្ងៃព្រហស្បតិ៍ នេះ សេចក្តី រាយការណ៍ព័ត៌មានក្នុងតំបន់ឲ្យដឹងថា មនុស្ស ៤៤ នាក់បានស្លាប់ និង ជាង ៤០០នាក់ ទៀត រង របួស  ។ ចំពោះមូលហេតុនៃការឆាបឆេះ នៅមិនទាន់ មានការបញ្ជាក់  ពី អាជ្ញាធរចិននោះឡើយ ខណៈឃ្លាំងស្តុក ដ៏ធំមួយកន្លែង ពោរពេញទៅដោយ ទំនិញដែលមានគ្រោះថ្នាក់ មានដូចជា សារ ជាតិ គីមី និង សារជាតិផ្ទុះ ជាដើម ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing