CamNews

រថយន្ត 

មក​ដល់​ថ្មី​ចំណី​អារម្មណ៍​​ដ៏​ចម្លែក​ គឺ​ Subaru Impresza 2015​ រាង​តូច​ច្រឡឹង​ស្រស់

ក្រុមហ៊ុនផលិតរថយន្ដ Subaru​ សូមធ្វើការបង្ហាញពីស្នាដៃថ្មីមួយទៀត សម្រាប់ឆ្នាំ ២០១៥ នោះគឺ រថយន្ដទំនើប ម៉ាក Subaru Impresza 2015 ។​

អស់រយៈជាង ២០ ឆ្នាំមកហើយ ដែលក្រុមហ៊ុន កែប្រែចេញរួបរាង Impreza នេះឡើង តួយ៉ាង​រូប​ភាព​ដែល​ទើប​តែ​និមិត្ដ​ឡើង បានស្ថិតនៅក្នុងការរចនាម៉ូត និងទម្លុះលើគុណភាព ឲ្យាសាក​សម និង​ការ​វិវឌ្ឍ​យុគ​សម័យ​បច្ចេកវិទ្យា ។​ ដំណាក់កាលនៃការរីកចម្រើនឆ្នាំ ២០០០ ស្ថិតក្នុង ជំនាន់ទី ១ ដោយ​ខ្នាត កម្លាំងម៉ាស៊ីន ១.៥​ ទៅ ២.៥ ដែល​ក្រុម​​ហ៊ុន​បានបើក ឲ្យចរាចរណ៍ក្នុងទីផ្សារ ស្របពេលនៃការផ្ដើមចេញ ៣ រួបរាង​។​ រហូតមកដល់ឆ្នាំ ២០១៥​ ជំនាន់​ថ្មី ក៏ជា​ម៉ូដែល​ថ្មី​ គ្រប់យ៉ាងស្ថិតក្នុងការ​ រៀបចំយ៉ាងប្លែក ទាំងផ្នែក​មុខ ក្រោយ និងប្រព័ន្ធ អេឡិចត្រូនិច។​ ពិត​ជា​អស្ចារ្យ តើ​មាន​អ្វីប្លែកសម្រាប់ Subaru Impresza 2015 ?​

ឆ្លងកាត់តាមការបកស្រាយ របស់គេហទំព័ត៌​ ថបស្ពីត លើកឡើងថា​​ Subaru Impresza 2015 គឺ​ជា​ប្រភេទ​រថយ​ន្ដ​ផលិត សម្រាប់ ឆ្នាំ ២០១៥  ប្រើសមាសភាព ៤ ម៉ាស៊ីនខ្នាតរង្វាស់ ២.០ liter  ប្រើប្រអប់លេខដៃ​​ ប្រើខ្នាតរង្វាស់ កម្លាំង ១៤៨​ សេស អាចប្រើប្រាស់សមត្ថភាពល្បឿន​​ប្រហែល ២០០ គ.ម ក្នុងមួយម៉ោង ។​ សម្រាប់តម្លៃវិញ​គឺ​ត្រឹមតែ ១៨០០០ ដុល្លាប៉ុណ្ណោះ។​






ប្រែសម្រួលដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed

 

 


Tags: Vehicle Subaru Impresza 2015