CamNews

ថេបប្ល៊ែត 

Samsung ដក Galaxy 7.7 ចេញពីការតាំងពិព័រណ៍បន្ទាប់ពីចាញ់ក្តី


កាលពីម្សិលមិញនេះ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច Samsung ដ៍ធំរបស់ប្រទេស
កូរ៉េ បានបង្ខំចិត្តដក ឧបករណ៍អេឡិចត្រូនិច ប្រភេទ Tablet មានឈ្មោះថា Galaxy
Tab 7.7 ចេញពីការតាំងពិព័រណ៍ នៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីតុលាការចេញសាលក្រម
ឲ្យ ក្រុមហ៊ុនApple ឈ្នះក្ដី លើការចោទប្រកាន់ពីការចម្លង។

អ្នកតំណាងរបស់ក្រុមហ៊ុន Samsung ថា Galaxy Tab 7.7 មិនទាន់ត្រូវបានចេញលក់
ជាផ្លូវការ ទេ ហើយក្រុមហ៊ុន បានសម្រេចចិត្ត ដកឧបករណ៍ ដើម្បីបង្ហាញការគោរពដល់
សាលក្រមដែលចេញដោយតុលាការរបស់អាល្លឺម៉ង់។

ក្រុមហ៊ុន Apple បានប្ដឹងផ្ដល់ក្រុមហ៊ុន ផលិតគ្រឿងអេឡិចត្រូនិច Samsung របស់
ប្រទេសកូរ៉េ តាំងពីខែ មេសា មកម្ល៉េះ ដោយចោទប្រកាន់ក្រុមហ៊ុន Samsung ថា បាន
ចម្លង រូបរាង របស់ផលិតផលរបស់ Apple។ ការប្តឹងផ្ដល់ បានធ្វើឲ្យក្រុមហ៊ុន Samsung ផ្អាកការលក់ ឧបករណ៍អេឡិចត្រូនិច ប្រភេទ Tabletពីរដងរួចមកហើយនៅប្រទេស
អូស្ត្រាលី។

Galaxy Tab 7.7 ដែលត្រូវបានដកចេញពីការតាំងពីព័រណ៍នេះ ដំនើរការដោយ អង្គគណនា
ប្រភេទ Dual Processor ល្បឿន 1.2 GHz និង មានអេក្រង់ទំហំ ៧.៧ អ៊ីង៕

(huffington/photo:gsmarena)
ដោយៈសំអាត

ស្វែងរកទិញ ផលិតផល ក្នុងតម្លៃថោកៗ នៅ KBAY

Tags: