CamNews

យល់ដឹង 

៣ វិធីងាយៗ! ធ្វើឲ្យ​សក់ត្រង់ តាមបែប​ធម្មជាតិ

ដើម្បីជៀសវាងការ ប្រើប្រាស់កំដៅ និង ថ្នាំអ៊ុតត្រង់ ដែលងាយធ្វើឲ្យសក់ខូច អ្នកគួរតែប្តូរមក ប្រើប្រាស់វីធី ដែលអាចធ្វើឲ្យសក់ របស់អ្នកមានសុខភាពល្អ ជាងមុនវិញ។

សក់ត្រង់គឺជាស្តាយសក់ដែលងាយស្រួល និងស្រស់ស្អាតគួរឲ្យទាក់ទាញ។ ទោះបីជា យ៉ាងណាក្តី មានវិធីយ៉ាងច្រើន ដែលអាចធ្វើឲ្យសក់ត្រង់បាន ដែលក្នុងនោះរួមមាន ការប្រើថ្នាំអ៊ុតសក់ និង កំដៅនៃម៉ាស៊ីនគាបសក់ ប៉ុន្តែវិធីទាំងនេះ អាចបំផ្លិចបំផ្លាញ ដល់សុខភាពសក់ របស់អ្នកយ៉ាងឆាប់រហ័ស។

ជាភ័ព្វសំណាង ក៏នៅមានវិធីដ៏ល្អមួយចំនួនទៀត ដែលអាចធ្វើឲ្យសក់រួញ ឬ រលករបស់អ្នក បែ្រជាត្រង់បានតាមបែបធម្មជាតិ និងមានសុខភាពល្អ ដោយមិនចាំបាច់ប្រើកំដៅ និងថ្នាំគីមី ដែលនៅក្នុងនោះរួមមាន៖

១. សិតសក់សើមរបស់អ្នក រហូតដល់ស្ងួត

បន្ទាប់ពីកក់សក់រួច អ្នកគួរតែសិតសក់ របស់អ្នករៀងរាល់ ៥នាទីម្តង រហូតទាល់តែស្ងួត ដោយ អ្នកអាចអង្គុយនៅមុខកង្ហារ រួចសិតសក់ថ្នម ដែលងាយធ្វើឲ្យសក់ឆាប់ស្ងួត។

២. រមូលសក់ របស់អ្នក

អ្នកគួរប្រើប្រាស់ ក្រាស់សិតសក់រាងមូល ដើម្បីចាប់ទាញសក់សើម របស់អ្នកពីស្បែក ក្បាលចុះមកក្រោម មួយៗ និង ថ្មមៗ ក្នុងរយៈពេល ៥នាទីម្តង ព្រោះការធ្វើបែបនេះ អាចធ្វើឲ្យសក់ទឹករលករបស់អ្នក ប្រែជាត្រង់បន្តិចម្តងៗបាន។

៣. បង្កើតថ្នាំអ៊ុតសក់ត្រង់ តាមធម្មជាតិ

អ្នកអាចបង្កើតថ្នាំអ៊ុតសក់ត្រង់ ដោយផ្សំទឹកដោះគោ ជាមួយនឹង ទឹកឃ្មុំ។ អ្នកត្រូវយកទឹកដោះ គោមួយពែងកាហ្វេ លាយជាមួយនឹង ទឹកឃ្មុំមួយស្លាបព្រាបាយ ដោយកូរវាឲ្យសព្វល្បាយ រួចយកមកលាបលើសក់ ឲ្យជោគដល់ស្បែក ក្បាល។ ទុកចោលរយៈពេល មួយម៉ោង មុនពេលលាងជំរះចេញ។ ការធ្វើបែបនេះមិនត្រឹមតែ អាចជួយឲ្យសក់របស់ អ្នកត្រង់តាមបែប ធម្មជាតិប៉ុណ្ណោះទេ ថែមទាំងអាចជួយឲ្យសក់ របស់អ្នកមានសុខភាពល្អ ទៀតផង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh