CamNews

ព័ត៌មានអន្តរជាតិ 

បណ្តេញសាស្រ្តាចារ្យ ជាន់ខ្ពស់ម្នាក់ ក្រោយបង្ហាញរូបថត សាកស​ព ជនរងគ្រោះធ្លាក់យន្តហោះ MH17 ជាសាធារណៈ

ព័ត៌មានអន្តរជាតិ ៖ អ្នកជំនាញជាន់ខ្ពស់ ខាងកោសល្យវិច័យ ជនជាតិ ហូឡង់​ ម្នាក់ ដែលជាសមាជិក នៃក្រុមស៊ើបអង្កេត ករណីធ្លាក់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី   MH17 ត្រូវបានបណ្តេញ ចេញពីមុខតំណែង ដោយនឹងមានការពិចារណា ទៅលើការដាក់ទណ្ឌកម្ម បន្ថែមទៀត បន្ទាប់ពីលោក បានបង្ហាញសន្លឹករូបថត ជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះខាងលើ ទៅ ដល់សិស្សានុសិស្សរបស់លោក ។


Thomas Aling អ្នកនាំពាក្យអោយ ក្រុមស៊ើបអង្កេតកោលសល្យវិច័យជាតិ ហូឡង់ LTFO   ផ្តល់ជាកិច្ច សម្ភាសន៍ដល់ AFP អំឡុងថ្ងៃព្រហស្បត្តិ៍នេះអោយដឹងថា ៖ សាស្ត្រាចារ្យ George Maat  ត្រូវបានផ្អាក ពីការងាររបស់លោក ខណៈក្រុមការងារកំពុងតែពិចារណាដូចគ្នាដែរ ទៅនឹងការចាត់វិធាន  ការចំពោះ រូបលោក ។ បន្ថែមពីនេះ អ្នកនាំពាក្យដដែលបន្តអោយដឹងថា ៖ ហេតុផល មិនត្រូវ នាំយករូបភាព ទៅ បង្ហាញសាធារណៈនេះហើយ ទើបលោកសាស្រ្តាចារ្យរូបនេះ ត្រូវបណ្តេញចេញពីតំណែង ។


ការបង្ហាញឡើងនូវសន្លឹករូបថត "គឺជារឿងមួយដ៏គួរអោយអាម៉ាស់ និងគួរអោយរន្ធត់ជាទីបំផុតសំរាប់ ក្រុមគ្រួសារជនរងគ្រោះ" នេះគឺជាការលើកឡើងដោយសង្ខេប   ពី  សំណាក់  អនុ ប្រធាន សមាគមន៍ គ្រោះមហន្តរាយដែនអាកាស MH17 លោក Evert van Zijtveld ។

ពិតណាស់ កាលពីដើមខែ មេសា កន្លងទៅនេះ លោកសាស្រ្តចារ្យ បើសិនណា គ្រាន់តែបានបង្ហាញរូប ភាពទៅក្រុមសិស្សានុសិស្ស មានគ្នាត្រឹមតែ ១៥០ នាក់នោះ លោកមិនប្រឈមមុខនឹងការជាប់ទោស ឧក្រិដ្ឋនោះទេ ប៉ុន្តែ បើយោងតាមសេចក្តីប្រកាសរបស់លោក លោកបានបង្ហាញ  វាឡើង ទៅដល់សា ធារណៈជនតែម្តង ។


អ្នកនាំពាក្យ ក្រុមស៊ើបអង្កេតខាងលើ​បន្តអោយដឹងថា ៖ ខ្ញុំពិត  ជាមិនបាន ដឹងថា មានវត្តមានសាធារ ជននៅទីនោះនោះទេ អំឡុងពេលមានការបង្ហាញរូបភាព   "អោយខ្ញុំ សូម   អភ័យទោស ចំពោះការធ្វើ អោយមានសេចក្តីរន្ធត់ចិត្ត ដល់ក្រុមគ្រួសារ    នៃ សព ដែលបាន បាត់បង់ សមាជិកគ្រួសាររបស់ខ្លួន" ខណៈលោកធ្លាប់តែមានជំនឿជាក់ថា ការបង្ហាញសន្លឹករូបថតទាំងនោះ ធ្វើឡើងចំពោះតែ ក្រុមសិស្ស និស្សិតវេជ្ជសាស្រ្ត របស់សាស្រ្តាចារ្យជាប់ចោទ តែមួយក្រុមនោះទេ ។

គួររំឮកថា ករណីបង្ហាញរូបភាព ជនរងគ្រោះស្លាប់បាត់បង់ជីវិត ដោយ  សារករណីធ្លាក់យន្តហោះខាង លើបានបែកធ្លាយ ជាលើកដំបូង ដោយអ្នកកាសែត នៃប៉ុស្តិ៍    ទូរទស្សន៍ ឯកជន RTL Nieuws ផ្សាយ​ បន្ត។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា អំឡុង    ការរៀបចំ   ការបង្ហាញឡើង ដោយ សមាគម ក្រុមសិស្ស និស្សិតពេទ្យ សាស្រ្តាចារ្យជាប់ចោទខាងលើ បានប្រើប្រាស់សន្លឹករូបថត ជនរងគ្រោះមាន​តាំងពីសន្លឹករូបថត បំណែករាងកាយ ធ្វើជាឧទាហរណ៍    ជា ក់ស្តែង បង្ហាញពីរបៀប ក៏ដូចជា និតិវិធី និង ដំណោះរ នៃការបញ្ជាក់អត្តសញ្ញាណជនរងគ្រោះ ។


គួរបញ្ជាក់ថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ជើងហោះហើរ MH17 ប្រភេទ Boeing 777  បានធ្លាក់ចុះ នាភាគខាងកើត អ៊ុយក្រែន កាលពីថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០១៤ ដោយបានសម្លាប់អ្នក ដំ ណើរគ្មានសល់ម្នាក់ទាំង ២៩៨ នាក់ ។ ករណីគ្រោះថ្នាក់ធ្លាក់យន្តហោះខាង  លើ  បណ្តាលអោយមាន ភាពចម្រូងចម្រាស់ រវាងរុស្ស៊ី និងកងកម្លាំងបះបោរអ៊ុយក្រែន ចោទប្រកាន់  គ្នាទៅវិញទៅមក ថាបាន បាញ់ទម្លាក់យន្តហោះខាងលើ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US