CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក ស្នើផ្តល់អ្នក សង្កេតការណ៍ ពិសេសទៅ នីហ្សេរីយ៉ា ខណៈក្មេងស្រី ត្រូវបានចាប់ ជាបន្តបន្ទាប់

ព័ត៌មានអន្តរជាតិ ៖ លោក John Kerry រដ្ឋលេខាធិការ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញនេះ បានស្នើជាជំនួយ ដោយបញ្ជូននូវ ក្រុមអ្នកសង្កេតការណ៍ ពិសេស ទៅកាន់ប្រទេស នីហ្សេរីយ៉ា ដើម្បី បង្ករជាលក្ខណៈងាយស្រួល ក្នុងការ តាមប្រមាញ់ក្រុម ពួកឧទ្ទាម អ៊ីស្លាម ជ្រុល និយម Boko Haram ដែលបានចាប់ជម្រិត ក្មេងស្រី ជាសិស្ស  សាលា ​ ច្រើនជាង ២០០ នាក់ កាលពីសប្តាហ៍កន្លងទៅនេះ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស Channelnewsasia។

បន្ថែមពីលើនេះ​ បើតាមការអោយដឹងពីលោកស្រី Jen Psaki  ជាអ្នកនាំពាក្យអោយ ប្រទេស នីហ្សេរី យ៉ា បានសរបញ្ជាក់អោយដឹងថា លោក John Kerry  រដ្ឋលេខាធិការ សហរដ្ឋអាមេរិក បានស្នើនឹងសំ​ ណើមួយនេះ ជាមួយនឹង លោក Goodluck Jonathan ជាប្រធានាធិបតី ប្រទេស នីហ្សេរីយ៉ា តាមរយៈ កិច្ចពិភាក្សាមួយ តាមទូរស័ព្ទដៃ ពោល បានធ្វើឡើង  ក្នុងរយៈពេល ត្រឹមតែ ២ ទៅ ៣ ម៉ោងប៉ុណ្ណោះ ក្រោយ    ទទួលព័ត៌មានបានថា  ក្រុមឧទ្ទាម   បានចាប់ក្មេងស្រី អស់ជាច្រើននាក់ ផ្សេងទៀត ជាបន្ត
បន្ទាប់ មានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ ។

គួររំឭកថា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ក្មេងស្រីជាសិស្សសាលា ច្រើនជាង ២០០ នាក់ត្រូវបាន គេរាយការណ៍អោយដឹងថា ត្រូវបានក្រុម ឧទ្ទាម មិនស្គាល់មុខចាប់ជម្រិតយកទៅជាបន្តបន្ទាប់ខណៈ មកទល់នឹងបច្ចុប្បន្នភាព​​  ថ្ងៃច័ន្ទ​​   កន្លងទៅនេះ​​  ក្រុមឧទ្ទាម  អ៊ីស្លាម ជ្រុលនិយម Boko Haram បាន ចេញមុខប្រកាសជាផ្លូវការ     អោយដឹងថា  ខ្លួននៅពីក្រោយរឿងនេះ ពោលជា អ្នកចាប់ជម្រិត ក្មេងៗ ទាំងអស់នោះ   ខណៈមានការគម្រាមគំហែង  ថានឹងលក់ពួកគេ ទៅក្រៅប្រទេស ធ្វើជាទាសករ ថែម ទៀតផង ៕

អាន - ក្រុមឧទ្ទាម Boko Haram ប្រកាសជាផ្លូវការ ខ្លួនពិតជាអ្នក ចាប់ជំរិត ក្មេងស្រី ជាសិស្ស សាលា ទាំង ២២៣នាក់

អាន - UNICEF រងការ ថ្កោលទោស និង ខឹងសម្បារ ក្រោយមានករណី ក្រុមឧទ្ទាម ចាប់ជំរិត ក្មេងស្រី សិស្សសាលា ២២៣ នាក់

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Int news Unt news Viral video Breaking news Nigerian Kinnapped