NOKIA រៀបចំកម្មវិធីជ្រើសរើសសំលេងភ្លេងរោទ៏និមិត្តសញ្ញាថ្មី Nokia ប្រកាសទទួលបទ
ភ្លេងថ្មីៗយកមកសំរាំងធ្វើជា សំលេងភ្លេងរោទិ៍និមិត្តសញ្ញាថ្មីនៃ Nokia។ Nokia បានចេញ
អនុវត្តយុទ្ធនាការមួយ ដោយអញ្ជើញអ្នកនិពន្ធបទភ្លេងទូទាំងពិភលោកអោយចូលរួម
កម្មវិធីបង្កើតសំលេងភ្លេងរោទិ៍និមិត្តសញ្ញាថ្មីសំរាប់ Nokia។ ទំនុកភ្លេងដែលបានបង្កើតរួច
អាចចូលទៅបើកស្តាប់, ទទួលការបោះឆ្នោតគាំទ្រ, និងយកទៅដាក់នៅក្នុង
http://nokiatune.audiodraft.com។
សំលេងរោទិ៍នៃNokia មានដើមកំនើតចេញពីបទភ្លេងGrand Vals ដែលនិពន្ធដោយ
លោក Spaniard Francisco T�rrega (១៨៥២-១៩០៩)ហើយបានត្រូវយកមកធ្វើជាសំលេង
រោទិ៍របស់Nokia នៅក្នុងឆ្នាំ១៩៩៤ នៅក្នុងទូរស័ព្ទម៉ូដែលNokia 2100។ចាប់តាំងពីពេលនោះ
មក បទភ្លេងនេះបានត្រូវបានគេស្តាប់លឺញឹកញាប់បំផុតនៅក្នុងពិភពលោក ហើយបានត្រូវ
ដាក់បញ្ចូលក្នុងទូរស័ព្ទ Nokia រាប់លានគ្រឿង។ សំលេងរោទិ៍ Nokia បានត្រូវប៉ាន់ប្រមាណ
ថា មានគេស្តាប់ជាងមួយពាន់លានដងក្នុងមួយថ្ងៃៗ។
សាកល្បងបញ្ចេញសមត្ថភាពលោកអ្នកដោយរួមសហការជាមួយ AudioDraft
ដែលជា ជំនាញការផ្នែកខាងបង្កើត Audio (បទភ្លេង), Nokia កំពុងស្វែងរកសំលេងរោទិ៍
ដែលមានលក្ខណៈច្នៃប្រឌិតថ្មី និងនៅរក្សាបានអត្តសញ្ញាណ Nokia។ បេក្ខជនទទួលបាន
ការលើកទឹកចិត្តអោយចូលទៅពិសោធន៍ ស្តាប់សំលេងរោទិ៍ Nokia ទាំងបទចាស់ និងថ្មី
និងបង្កើតបទភ្លេងថ្មីសំរាប់ Nokia ដើម្បីចូលរួមប្រកួត។ បទភ្លេងបង្កើតថ្មីនេះមិនត្រូវលើស
ពី៣០វិនាទី ហើយត្រូវផ្ញើមកចូលរួមអោយបានមុនថ្ងៃទី២ ខែតុលាឆ្នាំ២០១១ខាងមុខនេះ។
ការជ្រើសរើសផ្តាច់ព្រ័ត្របទភ្លេង៥បទនឹងត្រូវជ្រើសតាមរយៈការបោះឆ្នោតគាំទ្រ
អនឡាញ ពោលគឺទទួល បាន ��Like�� ច្រើនជាងគេបង្អស់ ហើយបទភ្លេងចំនួន ៥បទទៀត
នឹងត្រូវជ្រើសរើស ដោយចៅក្រមមួយក្រុម ដែលមានសមាជិកចំនួន ៧ រូប។ សមាសភាព
នៃក្រុមចៅក្រម រួមមានបុគ្គលល្បីឈ្មោះ ដែលក្នុងនោះរូមមាន Kai Bronner ស្ថាបនិកមួយរូប
នៃ Audio Branding Academy, Julian Treasure ដែលទទួលភាពល្បីល្បាញពីស្នាដៃ TED
Talks និងជាអ្នកនិពន្ធនៃ Sound Business, Mark Dewings នាយកផ្នែកម៉ាឃីតធីង យីហោ
និងទំនាក់ទំនង ប្រចាំក្រុមហ៊ុន SoundCloud, និងលោកMarko Ahtisaari នាយករងជាន់ខ្ពស់
ទទួល បន្ទុកផ្នែកច្នៃម៉ូដរបស់ Nokia។ ជំហានបន្ទាប់ទៀតគឺ ចៅក្រមខាងលើនេះ នឹងចាប់
ផ្តើម ពិនិត្យវាយតំលៃទៅលើបទភ្លេងទាំង ១០ បទដែលបានជ្រើសរើសតាមលក្ខខណ្ឌខាង
លើ ដើម្បីចំរាញ់យកបទភ្លេង ចំនួនមួយបទសំរាប់ធ្វើជាជ័យលាភី។
ជ័យលាភី
បទភ្លេងដែលទទួលជ័យលាភីលេខមួយ នឹងត្រូវយកទៅធ្វើជាសំលេងរោទិ៍នផលិតផល
Nokia មួយចំនួនសំរាប់ឆ្នាំ២០១២ ដែលមានចំនួនសរុបចំនួន ១០០ លានគ្រឿង។បទភ្លេង
នេះក៏នឹងត្រូវយកទៅដាក់ក្នុង Ovi Store ទុកជូនអ្នកប្រើប្រាស់ដោនឡូដ និងត្រូវយកទៅ
កត់ត្រាក្នុង Nokia�s Brand Book។ លើសពីនេះ អ្នកជាប់ចំណាត់ថ្នាក់លេខមួយ នឹងទទួល
បាន ប្រាក់រង្វាន់ចំនួន
១០.០០០ (ដប់ពាន់) ដុល្លាថែមទៀត។ ដោយឡែកអ្នកដែលមិនបានជាប់ចំណាត់ថ្នាក់លេខមួយNokia នឹងជ្រើសរើសបទភ្លេងចំនួន
៥បទ ដើម្បីយកទៅដាក់នៅក្នុង Ovi Store និងផ្តល់រង្វាន់លើកទឹកចិត្តចំពោះបេក្ខជនចំនួន
១.០០០ (មួយពាន់) ដុល្លាអាមេរិកក្នុងម្នាក់។
ប្រភព៖ Nokia Cambodia
ដោយ៖ មិនា