Nokia 8 variant ជាមួយ RAM ទំហំ 6GB និង ទំហំផ្ទុក 128GB ត្រូវបានគេប្រទះឃើញនៅក្នុងឯកសាររបស់ US FCC ។
បើយោងតាមរបាយការណ៍ថ្មីមួយបង្ហាញថា ម៉ូដែលនេះត្រូវបានបញ្ជាក់ជាផ្លូវការដោយ HMD ។ របាយការណ៍នេះក៏បានកត់សម្គាល់ថាក្រុមហ៊ុន Nokia នឹងបង្ហាញវត្តមាន Nokia8 variant នៅអឺរ៉ុប (អាល្លឺម៉ង់ជាពិសេស) គឺនៅខែក្រោយនៅថ្ងៃទី 20 ខែតុលា។ វាក៏នឹងមានជម្រើសពណ៌ខៀវទឹកប៉ិចផងដែរ។
ចំពោះតម្លៃវិញ Nokia 8 variant នឹងមានតម្លៃ 669 អឺរ៉ូ ដែលតម្លៃនេះគឺច្រើនជាង 90អឺរ៉ូ ធៀបនឹងទំហំ 4GB / 64GB ធម្មតា។
បច្ចុប្បន្ននេះមិនមានព័ត៌មានច្បាស់លាស់នៅឡើយទេថា ពេលណាដែល Nokia 8 នេះនឹងមកដល់ទីផ្សារសំខាន់ៗដទៃទៀតនៅជុំវិញពិភពលោក នោះគឺរួមទាំងសហរដ្ឋអាមេរិកដែលសូម្បីតែ Nokia 8 ម៉ូដែលធម្មតា ក៏មិនទាន់មានលក់នៅឡើយ៕
ប្រភព៖ GSMarena