CamNews

កីឡាអន្តរជាតិ 

ចៃដន្យល្អណាស់ ប៉ាក់ គីអៅ ប្រទះមុខគ្នាផ្ទាល់ជាមួយ Floyd នៅទីលានកីឡា Miami Heat

ព័ត៌មានកីឡា៖ ហេតុការណ៍ដោយចៃដន្យមួយ ខណៈពេល កីឡាករល្បីទាំង ២ បានប្រទះគ្នាក្នុងគ្រានៃការប្រកួត បាល់បោះ​នៅទីលានកីឡាបាល់បោះ Miami Heat ក្នុងរដ្ឋ Florida កាលពីថ្ងៃអង្គារ៍ម្សិល​មិញ​។​

ជំនួបគ្នាផ្ទាល់មុខរវាង ប៉ាក់ គីអៅ នឹង Floyd កាលពីថ្ងៃមិ្សលមិញ បានធ្វើឲ្យមានការចាប់អរម្មណ៍ជាខ្លាំង​ពី​អ្នកការសែត ខណៈអ្នកទាំង ពីរចូលរូមទស្សនា ការប្រកួត បាល់បោះ នៅទីលានកីឡា  Miami Heat ក្នុងរដ្ឋ Florida ។ ហេតុការណ៍នៅពេលនោះ អ្នកទាំង​​ ២ មិនបា្រស្រ័យក្បែនេាះទេ គឺពួកគេស្ថិតក្នុងទីកន្លែង​ក្រុមផ្សេងៗ គ្នា រហូតក៏ប្រទះឃើញរៀងៗខ្លួន ។​ បន្ដិចក្រោយមក Floyd ក៏បានដើសំដៅ​មក​កាន់​ទីកន្លែង​របស់ ប៉ាក់ គីអៅ ក៏សំណេះសំណាលគ្នាតែបន្ដិចប៉ុណ្ណោះ ថែមទាំងប្ដូរលេខទូរសព្ទគ្នាទៅវិញទៅមក សម្រាប់ការជួបគ្នាជាផ្លូវការចរចាម្ដងទៀត លើឱកាសប្រកួតរវាងអ្នកទាំងពីរ។ 

យោងតាមការផ្សាយរបស់ ព័ត៌មានបានលើកឡើងថា ប៉ាក់ គីអៅមានការភ្ញាក់ផ្អើល ខណៈពេលដែល​បាន​ជួបផ្ទាល់ជាមួយ Floyd ដូច្នោះ ។ មិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងនិយាយទៀតថា គាត់បានទទួល​លេខទូរសព្ទផ្ទាល់របស់ Floyd ហើយ ហើយពួកយើងនឹងទំនាក់ទំនងជាមួយគ្នាដើម្បីពិភាក្សារឿងនេះបន្ដទៀត ។ 

គូសបញ្ជាក់ឲ្យដឹងថា ប៉ាក់ គីអៅ បានដាក់លក្ខខណ្ខ បង្ខំឲ្យ Floyd ចុះហត្ថលេខាយល់ព្រមប្រកួតគ្នា នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៥ ត្រឹមថ្ងៃទី ៣១ ខែមករា ប៉ុន្ដែយោងតាមការលើកឡើងបង្ហាញរបស់​គេហទំព័រពេលនេះ ប៉ាក់ គីអៅកំពុងតែត្រូវបានការសុំចរចារគ្នាជាថ្មីពី Floyd លើការប្រជុំគ្នាចុងក្រោយ​សម្រាប់​ការប្រកួតមួយនេះ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ skysports


Tags: Boxer News Manny Pacquiao