CamNews

យល់ដឹង 

តើ​មូល​ហេតុអ្វី បាន​ជា​ផែន​ដី​កាន់​តែ​ក្តៅ​ខ្លាំង​បែបនេះ?

វិទ្យាសាស្ត្រ៖ ខណៈពេលដែលសីតុណ្ហភាពរបស់ភពផែនដីកើនឡើង ចំនួនកាបូនឌីអុកស៊ីត CO2 នៅក្នុងខ្យល់ក៏កើនឡើងដែរ ហើយ នៅពេលដែរ ចំនួនកាបូនឌីអុកស៊ីត នៅក្នុងខ្យល់ កើនឡើង នោះសីតុណ្ហភាពរបស់ភពផែនដីក៏កាន់តែកើនឡើងបន្ថែមទៀត។

គួរបញ្ជាក់ដែរថា កាបូនឌីអុកស៊ីតគឺជាឧស្ម័នផ្ទះកញ្ចក់ មានន័យថា វាចាប់យកកម្តៅពី ផ្ទៃផែនដី បន្ទាប់មកបញ្ចេញកម្តៅនោះទៅក្នុងស្រទាប់បរិយាកាស។ ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា តាមរយៈប្រវត្តិរបស់ភពផែនដៅ សីតុណ្ហភាណ និង កំរិតនៃឧស្ម័នកាបូនឌីអុកស៊ីតនៅក្នុងខ្យល់ មានទំនាក់ទំនងគ្នាយ៉ាងខ្លាំងក្លា។

ជារួមមក កំណើនសីតុណ្ហាភាពរបស់ភពផែនដីកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែ ការកើនឡើងនៃឧស្ម័នកាបូនិច ឬ ឧស្ម័នផ្ទះកញ្ចក់នៅក្នុងស្រទាប់បរិយាកាស ដែលនេះ គឺបញ្ហាដ៏គួរឲ្យព្រួយបារម្ភមួយសម្រាប់បណ្តាប្រទេសទូទាំងពិភពលោក នាពេលបច្ចុប្បន្ន។

ឧស្ម័នកាបូនិក គឺត្រូវបានបញ្ចេញដោយសកម្មភាពប្រចាំថ្ងៃរបស់មនុស្ស ជាពិសេស ប្រទេស ដែលមានការអភិវឌ្ឍឧស្សាហកម្មខ្លាំង ដូចជា ចិន អាមេរិក និង បណ្តាប្រទេសរីកចំរើន មួយចំនួនទៀត ដែលមិនអាចទប់ស្កាត់ការបំពុលបរិស្ថានប្រកបដោយជោគជ័យ។

សម្រាប់ផលអាក្រក់នៃការកើនឡើងនៃកម្តៅផែនដីនោះ គឺវាបាននិងកំពុងបង្កឲ្យទឹកកកនៅ តំបន់ប៉ូលទាំងពីររបស់ផែនដីរលាយ, កម្ពស់ទឹកសមុទ្រកើនឡើង, ទីក្រុងដែលមានកម្ពស់ ទាបជាងនីវ៉ូ ទឹកសមុទ្រត្រូវជនលិច, គ្រោះរាំងស្ងួត, ព្យុះសង្ឃរា, សម្លាប់ជីវិតមនុស្ស និង សត្វ តាមរយៈកម្តៅដោយប្រយោល, និង ភាពអន្តរាយដែលស្ថិតនៅចំពោះមុខជាច្រើនទៀត៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh